ជីវិតកម្សាន្ដ
កៅ សីហា ស្នើកូនខ្មែរនិយមសរសេរអក្សរឡាតាំងសំនៀងខ្មែរ ត្រូវមានស្មារតីស្រឡាញ់អក្សរសាស្ត្រជាតិ
អ្នកដឹកនាំសម្ដែងរឿងល្បីឈ្មោះ លោក កៅ សីហា បានចេញមុខអំពាវនាវដល់មហាជន និងយុវជនខ្មែរព្រមទាំងអ្នកដែលប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកទាំងអស់ ត្រូវចូលរួមថែរក្សាអក្សរខ្មែរដោយកាត់បន្ថយការប្រើប្រាស់អក្សរឡាតាំង ងាកមកស្រឡាញ់អក្សរសាស្ត្រជាតិ។

ការអំពាវនាវរបស់លោក កៅ សីហា នេះដោយសង្កេតឃើញថា នាពេលកន្លងមកមានយុវជន-កូនខ្មែរជាច្រើន បានផុលផុសក្នុងការសរសេរអក្សរឡាតាំងយកសូរ ឬខ្យល់ជាខ្មែរ។ លោក កៅ សីហា បានថ្លែងថា ដើម្បីឲ្យអក្សរសាស្ត្រជាតិយើងថ្កុំថ្កើងល្អខ្លាំង លុះត្រាតែកូនខ្មែរជំនាន់ក្រោយគ្រប់រូបមានគំនិត និងស្មារតីស្រឡាញ់អក្សរសាស្ត្រជាតិខ្លួនឯងឲ្យបានត្រឹមត្រូវ។
លោក កៅ សីហា និយាយសង្កត់ធ្ងន់ថា «ផ្ញើទៅកាន់យុវជននិយមសរសេរអក្សរឡាតាំងសំនៀង ខ្មែរ-ក្មេងៗជំនាន់ក្រោយមិនដឹងពីសង្គ្រាមឆត្រដ៏ឈឺចាប់នេះទេ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ១៩៤២ បារាំងបានបង្ខំឲ្យខ្មែរ កែប្រែអក្សរខ្មែរឲ្យទៅជាអក្សរឡាតាំងដូចជា អក្សររបស់យួនបច្ចុប្បន្ននេះ បើកាលនោះខ្មែរមិនតស៊ូនោះទេ កូនខ្មែរបច្ចុប្បន្ននេះគ្មានថ្ងៃស្គាល់អក្សរខ្លួនឯងនោះឡើយ»។

លោកបន្តថា «ល្មមកូនខ្មែរដែលនិយមសរសេរសំនៀងខ្មែរជាឡាតាំងមានស្មារតីស្រឡាញ់អក្សរសាស្ត្រជាតិរបស់ខ្លួន ដែលតួអក្សរនីមួយៗ គឺប្រៀបបានព្រលឹងបុព្វបុរសឋិតនៅក្នុងនោះ ឈាមមហាបុព្វបុរសខ្មែរបានកប់នៅក្នុងតួរអក្សរ ដែលថៃឲ្យឈ្មោះថា អក្សរទេព ព្រោះតែអក្សរខ្មែរជាអក្សរទេព (មានសំនៀងគ្រប់ខ្យល់របស់ភាសាលើពិភពលោក ថៃមិនមានសូរគ្រប់ដូចខ្មែរទេ ព្រោះគេចម្លងខ្មែរ) ថៃបានសាកល្បងចារយ័ន្តដោយអក្សរថៃ តែគ្មានឫទ្ធិអំណាចដូចតួអក្សរខ្មែរទេ»។
លោក កៅ សីហា បានលើកឡើងទៀតថា «ថៃឲ្យតម្លៃអក្សរខ្មែរជាអក្សរទេព, ចុះកូនខ្មែរវិញ ? តើពិបាកសរសេរណាស់មែនទេ? តើវាពិបាកជាងការឈឺចាប់របស់មហាបុព្វបុរសខ្មែរ បានយកជីវិត ឈាមស្រស់ តស៊ូឲ្យរក្សាអក្សរខ្មែរនេះទៅឬ? តើវាពិបាកជាង លោកដែលព្យាយាមកែសម្រួលឲ្យខ្មែរប្រើយូនីកូដនោះដែរទេ? កុំចង់បានជីវិតងាយៗពេក បើមិនចង់ឈឺចាប់នៅពេលក្រោយ ស៊ូនឿយមុនស្រណុកក្រោយ កុំស្រណុកមុនវេទនាជាក្រោយ»។
ជាមួយខ្លឹមសារខាងលើនេះ បានធ្វើឲ្យមហាជនជាច្រើនបន្តការគាំទ្រ និងលើកទឹកចិត្ត លោក កៅ សីហា ក្នុងការបំផុសគំនិតដល់កូនខ្មែរចូលរួមថែរក្សា និងអភិរក្សអក្សរសាស្ត្រជាតិ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


