ជីវិតកម្សាន្ដ
ឌី សូនីតា អង្គុយយំម្នាក់ឯង ពេលនឹកឃើញដល់អនុស្សាវរីយ៍ជាមួយលោក កៅ សីហា
ការបាត់បង់លោក កៅ សីហា បានធ្វើឲ្យអ្នកសិល្ប:ខ្មែរជាច្រើនបង្ហាញការសោកសៅ និងស្តាយស្រណោះជាខ្លាំងនៃមរណភាពអ្នកដឹកនាំសម្តែងដ៏ឆ្នើមរូបនេះ។ ចំណែកឯអ្នកនាង ឌី សូនីតា បានរៀបរាប់ថា ខ្លួនអង្គុយយំម្នាក់ឯងពេលនឹកឃើញដល់អនុស្សាវរីយ៍ល្អៗជាមួយលោក កៅ សីហា ។
បង្ហោះភ្ជាប់វីដេអូមួយតារាសម្តែងអ្នកនាង ឌី សូនីតា បាននិយាយពីអារម្មណ៍របស់ខ្លួនថា “មើលតែឯង អង្គុយយំតែឯង!ពេលវេលាកាន់តែទៅមុខ ទំនាក់ទំនងល្អក៏កាន់តែថយក្រោយដោយសារតែយើងមិនខ្វាយខ្វល់ពីវា ឬមិនសូវមានពេលឲ្យគ្នាអាចនិយាយបានថារវល់រៀងខ្លួន។

អ្នកនាង សូនីតា បន្តថាឆ្លងកាត់បទពិសោធនិងរឿងដែលនាងបានជួបប្រទះក្នុងជីវិតមួយនេះ វាបានបង្រៀននាងជាច្រើនពីទន់ជ្រាយមករឹងមាំពីការដេកដួល មកក្រោកឈរម្តងទៀតពីរឿងអយុត្តធម៌ មកជាការទទួលយកទាំងញញឹមហើយក៏ដើរចេញ។ ជីវិតមួយនេះវាពិតជារញ៉េរញ៉ៃហើយខ្លីខ្លាំងណាស់ បើយើងមិនចេះរៀបចំ។
តារាសម្តែង ឌី សូនីតា បាននិយាយទៀតថា រឿងខ្លះយើងគួរតែឆ្លាតហើយរឿងខ្លះទៀតយើងគួតែល្ងង់តែ អ្វីដែលយើងប្រកាន់ខ្ជាប់ហើយមិនបោះបង់គឺឧត្តមគតិភាពស្មោះត្រង់និងក្តីស្រលាញ់។ នាងបន្តថា “ខ្ញុំនិងបង សីហា មានឱកាសរួមការងារជាមួយគ្នាតិចណា ស់តែកេរ្តិ៍ឈ្មោះភាពស្មោះត្រង់សម្ថភាពការតស៊ូនិងក្តីស្រលាញ់របស់ខ្ញុំដែលមានក្នុងខ្លួនវាបានធ្វើឲ្យគាត់តែ ងតែលើកឈ្មោះខ្ញុំមកសរសើប្រាប់គេតែងរំលឹកជារឿ យៗទៅអ្នកដទៃទាំងខ្ញុំមិនដឹងខ្លួន”។
អ្នកនាងឌី សូនីតាបានលើកឡើងថាអ្វីដែលនាងនៅ តែមិនអស់ចិត្តនិងសោកស្តាយបំផុតនោះ គឺមិនបានថតរឿងឲ្យគាត់ម្តងទៀតតាមសំណូមពរគាត់ ព្រោះតែជាប់មុខរបរនិងមើលកូនហើយសន្យាថាយកគាត់ទៅហូបបាយជុំគ្នាម្តងទៀត តែពេលនេះអស់ឱកាសហើយ (បងកៅ សីហា)។
ប
ន្ថែមពីនេះតារាសម្តែង ឌី សូនីតា បានបញ្ជាក់បន្ថែ មថាពាក្យចុងក្រោយដែលខ្ញុំចង់និយាយទាន់មានឱ កាសទាន់ពេលវេលានៅ មានសូមធ្វើរឿងគ្រប់យ៉ាងដែលអ្នកចង់ធ្វើឲ្យហើយទោះមិនបានល្អគ្រប់១០ដូចអ្វីដែលអ្នកចង់បានតែហោចណាស់អ្នកនឹងមិនមានវិប្បដិសារីទៅថ្ងៃក្រោយ៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


