ជីវិតកម្សាន្ដ
PeyPey Dy ៖ លោក កៅ សីហា មិនបានប្រើថ្នាំសម្រកដូចគេលើកឡើងទេ និងស្នើបញ្ឈប់ចែកចាយព័ត៌មាននេះ
តារាសម្តែង និងជាផលិតករ លោក PeyPey Dy បានចេញមុខស្នើដោយទទូចចំពោះមហាជន សូមបញ្ឈប់ការចែករំលែករូបភាពមិនល្អនិងព័ត៌មានពាក់ព័ន្ធលោក កៅ សីហា រឿងប្រើផលិតផលថ្នាំសម្រកទើបបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតជាបន្តទៀត និងអះអាងថា លោកមិនបានប្រើថ្នាំសម្រកដូចអ្វីដែលគេបានលើកឡើងនោះទេ។

ការចេញមុខទទូចសុំនេះ គឺបន្ទាប់ពីមានការចែកចាយនៅលើបណ្តាញទំនាក់ទំនងសង្គម ដោយបានលើកឡើងថា លោក កៅ សីហា មានជំងឺប្រចាំកាយ (លើសឈាម) និងបានប្រើផលិតផលថ្នាំសម្រកគីឡូ ទើបបណ្តាលឲ្យមានគ្រោះថ្នាក់ដាច់សរសៃឈាមក្នុងខួរក្បាល រហូតបាត់បង់ជីវិត។
ដើម្បីជាការគោរពដល់កិត្តិយសនៃសព លោក PeyPey Dy បានបញ្ចេញខ្លឹមសារមួយដោយស្នើដូច្នេះថា “បង កៅសីហា មិនបានប្រើថ្នាំសម្រកដូចអ្វីដែលគេបានផុសទេ ហើយសុំចិត្តកុំបង្ហោះឬចែកចាយរូបភាពមិនស្អាតរបស់គាត់អី សូមឲ្យគាត់ទៅបានស្ងប់ផងចុះ”។

ជាការពិតណាស់ ដំណឹងមរណភាពរបស់លោក កៅ សីហា ដែលជាផលិតករនិងអ្នកដឹងនាំសម្តែងរឿងបានធ្វើឲ្យមហាជននិងសិល្បករសិល្បការិនីមានក្តីរន្ធត់ចិត្តជាខ្លាំងក្រោយបាត់បង់ធនធានដ៏ឆ្នើមរូបនេះ។
លោក កៅ សីហា បានទទួលមរណភាពកាលពីថ្ងៃទី ២០ខែតុលាឆ្នាំ២០២៤បន្ទាប់បញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាម ដោយសារជំងឺដាច់សរសៃឈាមធ្ងន់ធ្ងរ។សពលោក កៅ សីហាបានដឹកមកដល់គេហដ្ឋាននៅភ្នំពេញនាវេលាម៉ោង ១រំលងអាធ្រាត្រឈានចូលថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៤។ បច្ចុប្បន្នសពផលិតករលោក កៅ សីហា កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេដ្ឋាន បុរីសម្បត្តិមានហេង សង្កាត់ព្រែកឯង ខណ្ឌច្បាអំពៅ៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


