ជីវិតកម្សាន្ដ
សំណាង អេលីណា សោកស្ដាយមិនទទួលបានលទ្ធផលល្អក្នុងការប្រកួតនៅជប៉ុន
កាលពីថ្មីៗនេះ អ្នកគាំទ្រ និងអ្នកដែលតែងតែនិយមតាមដានវិស័យបវរកញ្ញាកម្ពុជាបាន បង្ហាញការចូលរួមសោកស្ដាយគ្រប់គ្នា ខណៈដែលបវរកញ្ញាកម្ពុជា កញ្ញា សំណាង អេលីណា មិនអាចចូលទៅដល់ក្នុង Top កំពូល ណាមួយនៃការប្រកួត Miss International 2023 នៅទីក្រុង Tokyo ប្រទេសជប៉ុន។

ទោះបីយ៉ាងណាសម្រាប់សាមីខ្លួនផ្ទាល់ក្រោយបញ្ចប់ការប្រកួត សំណាង អេលីណា បានចេញសារអរគុណដល់អ្នកគាំទ្រ និងមហាជនកម្ពុជាដែលបានលើកទឹកចិត្ត។ អេលីណា បានលើកឡើងថា «ដំណើរផ្សងព្រេងបានបញ្ចប់ជាដំបូងនាងខ្ញុំ សំណាង អេលីណា ពិតជាមានកិត្តិយសដែលមានឱកាសបានក្លាយជាបវរកញ្ញាតំណាងប្រទេសម្តងទៀត នាងខ្ញុំក៏បានចាប់យកឱកាសនេះប្រឹងប្រែងសាងកិត្តិយសជូនប្រទេសជាតិរបស់យើង»។
កញ្ញា សំណាង អេលីណា បញ្ជាក់ថា“ខ្ញុំពិតជាសោកស្ដាយដែលមិនបានទទួលលទ្ធផលល្អក្នុងការប្រកួត តែនាងខ្ញុំបានប្រឹងប្រែងអស់ពីកម្លាំងកាយ នឹងចិត្ត សម្រាប់ប្រទេសកម្ពុជាហើយក្តីស្រលាញ់នឹងការគាំទ្រពីពុកម៉ែបងប្អូនជាកម្លាំងចិត្តដ៏ធំធេងរបស់នាងខ្ញុំនៅក្នុងដំណើរប្រកួតមួយនេះ នាងខ្ញុំនឹងចងចាំបទពិសោធន៍នឹងអនុស្សាវរីយ៍មួយនេះជារៀងរហូតទៅ“។


បន្ថែមពីនេះសំណាង អេលីណា និយាយថា នាងមាន តែពាក្យអរគុណទៅដល់ពុកម៉ែ បងប្អូន ដែលតែងតែផ្ដល់ការស្រលាញ់នឹងកម្លាំងចិត្ត ធ្វើឲ្យដំណើរនៃការប្រកួតមួយនេះទៅមុខយ៉ាងរលូន មានតែពាក្យថាអរគុណអស់ពីក្រអៅបេះដូង។
ថ្វីត្បិតយ៉ាងនេះក៏ពិតមែន សម្រាប់ កញ្ញា សំណាង អេលីណា ឃើញថា នៅតែរក្សាបានការគាំទ្រ និងលើកទឹកចិត្តខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ដែលនាងបាននាំយកឈុតតំណាងជាតិទៅបង្ហាញនៅលើឆាកអន្តរជាតិដើម្បីឲ្យពិភពលោកបានស្គាល់កាន់តែច្បាស់នូវអរិយធម៌ វប្បធម៌ខ្មែរ។


ដោយឡែកសម្រាប់អ្នកគាំទ្រមួយចំនួនទៀតនៅតែបន្តការលើកទឹកចិត្ត និងយល់ឃើញដែរថា ស្រីស្អាត សំណាង អេលីណា គឺនៅតែជា Miss តំណាងឲ្យកម្ពុជាដែលល្អផ្តាច់ ទោះបីមិនអាចចូលទៅក្នុង Top ណាមួយក៏ពិតមែន៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


