ជីវិតកម្សាន្ដ
កម្មវិធីបវរកញ្ញាកែភេទ Miss International Queen 2023 រកឃើញម្ចាស់មកុដមកពីហូឡង់
នៅរាត្រីចុងក្រោយនៃការប្រលងបវរកញ្ញាកែភេទអន្តរជាតិ Miss International Queen 2023 បានបញ្ចប់ជាផ្លូវការហើយ ដោយរកឃើញម្ចាស់មកុដនាង Solange Dekker មកពីប្រទេសហូឡង់ ខណៈលំដាប់រងទី១ មកពីសិង្ហបុរី លំដាប់រងទី២ មកពីសហរដ្ឋអាមេរិក។

យ៉ាងណាមិញនេះក៏ជាមកុដលើកដំបូងរបស់ប្រទេសហូឡង់ក្នុងជួរមុខ សម្រាប់បវរកញ្ញាកែភេទអន្តរជាតិ។ ជ័យជម្នះនេះជារឿងដ៏គួរភ្ញាក់ផ្អើលសម្រាប់ Solange Dekker ដែលជាបេក្ខភាពមួយរូបក្នុងចំណោមបវរកញ្ញាឯកលេចធ្លោ។
នៅយប់ចុងក្រោយ Solange Dekker រកបានពិន្ទុខ្ពស់ជាមួយនឹងការតុបតែងខ្លួនដ៏ទន់ភ្លន់ និងការឆ្លើយតបយ៉ាងស្ទាត់ជំនាញ។ បវរកញ្ញាកែភេទអន្តរជាតិថ្មីរូបនេះមានកម្ពស់១ម៉ែត្រ៨៥ អាយុ២៧ឆ្នាំក្នុងឆ្នាំនេះ នៅស្រុកកំណើតនាងមានសកម្មភាពជាតារាម៉ូដែលជាយូរមកហើយ។
បន្ទាប់ពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឈ្មោះរបស់ Solange Dekker ស្រាប់តែបញ្ចេញពន្លឺ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ សក់ពណ៌ទង់ដែងភ្លឺចាំង និងស្នាមញញឹមមិនជិនណាយ គឺជាចំណុចខ្លាំងរបស់ស្រ្តីមកពីប្រទេសហូឡង់ម្នាក់នេះ។
សូមជម្រាបដែរថា នៅវគ្គផ្តាច់ព្រ័ត្រនៃការប្រលងកម្មវិធី Miss International Queen 2023 បានបញ្ចប់តទៅដោយរលូន នៅថ្ងៃទី ២៤ ខែមិថុនា ក្នុងប្រទេសថៃ ដោយមានការចូលរួមពីបវរកញ្ញាកែភេទជាច្រើនប្រទេស៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកលេងអ៊ីនធឺណិតលាន់មាត់សរសើរ Song Hye Kyo ក្រោយបង្អួតសម្រស់ក្នុងកម្មវិធីមួយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


