ជីវិតកម្សាន្ដ
សំណាង អេលីណា ក្លាយជា Miss International Cambodia តំណាងកម្ពុជា លើឆាកអន្តរជាតិ
កញ្ញា សំណាង អេលីណា ដែលជាកញ្ញាឯកចក្រវាលឆ្នាំ ២០១៩ (Miss Universe Cambodia 2019) ត្រូវបានជ្រើសរើសឲ្យក្លាយជា Miss International Cambodia 2023 តំណាងឲ្យប្រទេសកម្ពុជាចូលរួមប្រកួតនៅលើឆាកអន្តរជាតិនាពេលឆាប់ៗខាងមុខ។

ស្រីស្អាត សំណាង អេលីណា មានអាយុ ២២ ឆ្នាំ កម្ពស់ ១.៧០ ស.ម នាងសិក្សាជំនាញទំនាក់ទំនងអន្តរជាតិ និងអាចប្រើប្រាស់ភាសាដូចជា ខ្មែរ អង់គ្លេស បានយ៉ាងស្ទាត់ជំនាញ។ អេលីណា ជាស្ត្រីដំបូងដែលតំណាងឲ្យប្រទេសកម្ពុជា ២ ដង ក្នុងការចេញទៅប្រកួតនៅលើឆាកអន្តរជាតិ។

តាមការបញ្ជាក់ឲ្យដឹងពីលោក ម៉ែន និមលរ័ត្ន អ្នកគ្រប់គ្រងក្រុមហ៊ុន CIM STARS បានលើកឡើងថា សំណាង អេលីណា គាត់ទាំងស្អាត ឆ្លាត វ័យក្មេង មានចំណេះដឹងភាសាអង់គ្លេសល្អ អត្តចរិតល្អ ជាមនុស្សទន់ភ្លន់ សុភាព មានសមត្ថភាពខ្លាំង ហើយមានភាពជាអ្នកដឹកនាំដែលសក្ដិសមតែងតាំងជាMiss International Cambodia 2023 ប្រកួតលើឆាកអន្តរជាតិ។

ក្នុងនោះក៏មានទស្សនៈពីអ្នកគាំទ្រដែរថា «អបអរសាទរទៅដល់ កញ្ញា សំណាង អេលីណា ដែលត្រូវបានតែងតាំងឲ្យក្លាយជា Miss International Cambodia ឆ្នាំ 2023 នឹងចូលរួមប្រកួតនៅក្រៅប្រទេសឆាប់ៗ នេះ។ ឆ្នាំនេះ កម្ពុជាយើង សុំ open door ថប់របស់កម្មវិធី Miss International ហើយណា ញាក់ណាស់ ទាំងសម្រស់ ចំណេះដឹង បទពិសោធន៍ធ្លាប់ជាប់ Miss Universe Cambodia 2019 អាចសង្ឃឹមTop ប៉ុន្មានភាគរយដែរ?»៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


