ជីវិតកម្សាន្ដ
ប្រធានសមាគមសិល្បៈ ស្នើសុំការយោគយល់ ករណីនាយ ក្រឹម លេងសេីចភ្លេចខ្លួន និងជ្រុលជ្រួស
ប្រធានសមាគមមិត្តសិល្ប:ស្ម័គ្រចិត្តជួយសង្គម លោក ហេង ឡុង បានចេញមុខស្នើសុំការយោគយល់ពីសំណាក់មហាជន ពិសេសគឺបងប្អូនភេទទី៣ ( ខ្ទើយ) ជុំករណីតារាកំប្លែងល្បីឈ្មោះនាយ ក្រឹម ដែលបាននិយាយលេងសេីចភ្លេចខ្លួន និងជ្រុលជ្រួសប៉ះពាល់អារម្មណ៍ភេទទី៣។

លោក ហេង ឡុង បានលើកឡើងថា ករណីតារាកំប្លែងលោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅ នាយ ក្រឹម ដែលបាននិយាយទៅកាន់ប្អូន ណុប ដាណេ ហាក់ជាការលេងសេីចដោយភ្លេចខ្លួន និងជ្រុលជ្រួសធ្វេីឱ្យមហាជនខ្មែរ ជាពិសេសបងប្អូនមានទំនោរស្រឡាញ់ភេទដូចគ្នាមានការថ្នាំងថ្នាក់យ៉ាងខ្លាំង។
ប្រធានសមាគមមិត្តសិល្ប:ស្ម័គ្រចិត្តជួយសង្គម រូបនេះបញ្ជាក់ថា“ខ្ញុំជឿថាគ្មាននរណាម្នាក់ចង់ខុសនោះទេកាន់តែពិបាករកមនុស្សដែលញញឹមសប្បាយចិត្តនៅពេលត្រូវគេប្រមាថសូមបងប្អូនទាំងអស់ មានការយោគយល់គាត់ដែលជាសិល្បករជេីងចាស់មួយរូបធ្លា ប់ផ្ដល់សំណេីច និងស្នាមញញឹមរាប់មិនអស់ដល់ពួកយេីងរហូតមក“។

បន្ថែមពីលើនេះដែរលោក ហេង ឡុង បាននិយាយថា លោកសង្ឃឹមថា ករណីនេះជាផ្នែកមួយជួយឱ្យកាន់តែមានការផ្ដល់តម្លៃ និងលុបបំបាត់ការរេីសអេីងចំពោះអ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងសង្គមខ្មែរ ។
សូមបញ្ជាក់ដែរថា កាលពីយប់ថ្ងៃទី៣០ ខែតុលា នាយ ក្រឹម បន្ទាប់ពីមានការិះយ៉ាងច្រើនបានចេញមកបញ្ជាក់ថា លោកមិនបានរើសអើងពួកគាត់ភេទទី៣ឬខ្ទើយទេ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


