Connect with us

ព័ត៌មានជាតិ

ប្រធានសមាគមសិល្បៈលើកទឹកចិត្តម្ចាស់មកុដ MGC២០២៤ ក្នុងការតំណាងកម្ពុជាប្រកួតលើ​ឆាកអន្តរជាតិ

បានផុស

នៅ

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរបានសម្តែងការចូលរួមអបអរកញ្ញា ប៊ី សុធារី ដែលបានក្លាយជាម្ចាស់មកុដនៃកម្មវិធី MissGrand Cambodia2024។ ជាមួយគ្នានេះប្រធានសមាគមសិល្បករលើកទឹកចិត្តម្ចាស់មកុដ MG C2024 ក្នុងការតំណាងកម្ពុជាប្រកួតឆាកអន្តរជាតិនាពេកឆាប់ៗខាងមុខផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាកដណាស់ថ្វីដ្បិតមានភារកិច្ចចាំបាច់មិនអាចឆ្លៀតអញ្ជើញចូលរួមដោយផ្ទាល់បាន ប៉ុន្តែអ្នកឧកញ៉ាប្រធានសមាគមបានចូលរួមសម្ដែងការអបអរសាទរចំពោះកម្មវិធី Miss Grand Cambodia2024 ដែលបានប្រព្រឹត្តទៅយ៉ាងរលូន និងសម្រិតសម្រាំងបានបេក្ខនារីប្រកបដោយសមត្ថភាពទេពកោសល្យ។

អ្នកឧកញ៉ា ម៉ៅ ចំណាន បានចូលរួមអបអរសាទរចំពោះកញ្ញា ប៊ី សុធារី ក្លាយជាម្ចាស់មកុដ Miss Grand Cambodia 2024 ដែលនឹងក្លាយជាតំណាងកម្ពុជាសម្រាប់ការប្រកួតលក្ខណៈអន្តរជាតិនាពេលខាងមុខ ក៏ដូចជាអបអរសាទរចំពោះបេក្ខភាពលំដាប់រងទាំងអស់ផងដែរ។ ជាពិសេសអ្នកឧកញ៉ាប្រធានបានសរសើរចំពោះលោកស្រី អ៊ឹម សុគន្ធា ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ធនធានរៀបចំកម្មវិធីនេះនៅកម្ពុជាដែលជាការបង្កើត និងបង្កើនឱកាស​ឈរលើវិថីសិល្ប:សម្រាប់យុវតីជំនាន់ក្រោយ។ ក្នុងនោះប្រធានសមាគមសិល្បករខ្មែរតែងមានការគាំទ្រលើកទឹកចិត្តជាប់ជានិច្ច និងចូលរួមរាល់សកម្មភាពទាំងឡាយណាដែលនាំមកនូវការលើកស្ទួយវិស័យសិល្បៈវប្បធមជាតិ ក៏ដូចជាការលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។

Oplus_131072

សូមបញ្ជាក់ដែរថា បន្ទាប់ឆ្លងកាត់វគ្គជម្រុះចម្រាញ់ជាច្រើនដំណាក់កាល ទីបំផុតបានរកឃើញម្ចាស់មកុដ Miss Grand Cambodia2024 ហើយគឺបានទៅលើកញ្ញា ប៊ី សុធារី ដែលត្រៀមខ្លួនចេញទៅប្រកួតនៅលើឆាកអន្តរជាតិនាពេលឆាប់ៗខាងមុខ។ នៅក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រនារាត្រីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ស្រីស្អាត ប៊ី សុធារី ដែលតំណាង​ឲ្យខេត្តកំពង់ឆ្នាំង បានប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីប្រជែងយកជ័យជំនះគ្រងមកុដតំម្លៃជាង 1M របស់​MGC2024 រំលេចរូបរាងដ៏ប្រណិតរចនារូបហង្សពាំតំណក់ទឹកនៃគ្រាប់ពេជ្ររាប់ពាន់គ្រាប់៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម