ជីវិតកម្សាន្ដ
ក្រុមល្ខោននិយាយ “ឥសីវ៉ូលេ” ត្រូវបានប្រធានសមាគមសិល្បករលើកទឹកចិត្តបន្តសកម្មភាព
ដើម្បីជាការចូលរួមលើកទឹកចិត្ត និងផ្តល់ការគាំទ្រដល់ក្រុមល្ខោននិយាយ “ឥសីវ៉ូលេ” ប្រធានសមាគមសិល្បករខ្មែរលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន និងក្រុមការងារបានអញ្ជើញចូលរួមទស្សនា ល្ខោននិយាយរឿង«ផ្លែក្រៅដើម» សម្ដែងដោយក្រុម ឥសីវ៉ូលេ នៅសាលខេមរៈវិទូនៃរាជបណ្ឌិតសភាកម្ពុជា។

ជាក់ស្តែងប្រធានសមាគមសិល្បករខ្មែរកាលពីល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ បានបង្ហាញវត្តមានចូលរួមទស្សនា និងលើកទឹកចិត្តក្រុមល្ខោននិយាយ “ឥសីវ៉ូលេ” ដើម្បីគាំទ្រជម្រុញទឹកចិត្តដល់ក្រុមនេះក្នុងការបន្តសកម្មភាពបន្តទៅទៀត ព្រោះទម្រង់សិល្បៈប្រភេទនេះ ហាក់កំពុងរង់ចាំការចូលរួមគាំទ្រ។ លោកជំទាវអ្នកឧកញ៉ាបានសម្ដែងការកោតសរសើរចំពោះសមាជិកក្រុមឥសីវ៉ូលេទាំងអស់ដែលបានលះបង់ក្នុងការចូលរួមថែរក្សាទម្រង់សិល្បៈល្ខោននិយាយនេះ។
ជាមួយគ្នានោះលោកជំទាវអ្នកឧកញ៉ាប្រធានសមាគមសិល្បករខ្មែរបាននាំយកនូវថវិកាចំនួន ៥០០ដុល្លារប្រគល់ជូនដល់ក្រុមឥសីវ៉ូលេដើម្បីជាការលើកទឹកចិត្តដោយសង្ឃឹមថា ក្រុមសិល្បៈល្ខោននិយាយ “ឥសីវ៉ូលេ” នឹងបន្តមានសកម្មភាពដើម្បីចូលរួមចំណែកលើកកម្ពស់ទម្រង់សិល្បៈកម្រនេះផងដែរ។

ក្រុមល្ខោននិយាយ “ឥសីវ៉ូលេ” បានបញ្ជាក់ដែរថា វត្តមានរបស់លោកជំទាវប្រធានសមាគម និងសហការីគឺជាកម្លាំងចិត្តដល់ធំរបស់ក្រុម ឥសីវ៉ូលេ ក្នុងការបន្តសកម្មភាពរបស់ខ្លួនទៅមុខជាបន្តទៀត។ ក្រុមឥសីវ៉ូលេសង្ឃឹមថាទទួលបានឱកាសអនុញ្ញាតពីលោកជំទាវចូលជួបដោយផ្ទាល់ដើម្បីសូមថ្លែងអំអរគុណ និងអនុញ្ញាតសុំការគាំទ្រដល់សកម្មភាពក្រុមទៅមុខបន្តទៀត៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


