ជីវិតកម្សាន្ដ
នាយ ក្រឹម បញ្ជាក់ថា ធ្លាប់សម្ដែងត្រាប់តាមភេទទី ៣ និងជួយឲ្យមានឈ្មោះល្បីច្រើននាក់
ជាថ្មីម្តងទៀត តារាកំប្លែងល្បីឈ្មោះ នាយ ក្រឹម បានបញ្ជាក់ជំហររបស់ខ្លួនថា លោកមិនមានចេតនារើសអើងភេទទី ៣ ទេ ហើយបើស្អប់ ឬ រើសអើង ក៏មិនសម្ដែងត្រាប់តាមដែរ។

កាលពីយប់ថ្ងៃទី ៣១ ខែតុលា នាយ ក្រឹម បានលើកឡើង ក្រោយបញ្ចប់ការពិភាក្សា ថា «បញ្ហាត្រូវបានដោះស្រាយ ដោយការនិយាយ ដោយបើកចិត្ត និងបេះដូង ពូ ក្រឹម មិនមានចេតនារើសអើងភេទទី ៣ នោះទេ តែពាក្យពេចន៍ការនិយាយទៅ បែរជាប៉ះដល់អារម្មណ៍បងប្អូន ក្មួយៗ មួយចំនួន និងភេទទី ៣»។

តារាកំប្លែងនាយ ក្រឹម បញ្ជាក់ទៀតថា «បើខ្ញុំស្អប់ ឬក៏រើសអើង ខ្ញុំក៏មិនសម្ដែងត្រាប់តាមភេទទី ៣ ដែរ ហើយក៏មិនជួយឡង់សេភេទទី ៣ ជាច្រើននាក់កន្លងមកឲ្យមានកេរ្តិ៍ឈ្មោះដល់សព្វថ្ងៃនេះដែរ អ៊ីចឹងសូមបងប្អូន ក្មួយៗ ភេទទី ៣ ឈប់មានការខឹង ឬក៏វាយប្រហារតទៅទៀត សុទ្ធតែគ្នាយើង និងតារាកំប្លែងនាយ ក្រឹម និងភេទទី ៣ គឺជាអ្នកផ្តល់សំណើចសើចសប្បាយដូចគ្នា»។

បន្ថែមពីនេះ នាយ ក្រឹម ក៏បានអគុណ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោកស្រី ចន ចន្ទ័លក្ខិណា ប្រធានសមាគមសិល្បករខ្មែរផងដែរ។

ប្រាកដណាស់ បន្ទាប់ពីបញ្ចប់ការពិភាក្សា និងដោះស្រាយសម្របសម្រួលករណីតារាកំប្លែងជើងចាស់ លោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅ នាយ ក្រឹម និង ណុប ដាណេ ពាក់ព័ន្ធករណីភេទទី ៣ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា ទទួលបាននូវលទ្ធផលជាវិជ្ជមាន៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ