ជីវិតកម្សាន្ដ
លីម តិចម៉េង រងការជេរប្រមាថ ក្រោយបង្ហាញស្នាមសាក់រូបព្រះបាទជ័យវរ្ម័នទី៧ លើខ្លួន
តារាចម្រៀងវ័យក្មេងលោក លីម តិចម៉េង បានសម្តែងការហួសចិត្តខ្លាំងចំពោះបុគ្គលមួយចំនួនបានឆាតតាមរយៈហ្វេសប៊ុក និងទូរស័ព្ទទៅរិះគន់ ជេរប្រមាថមិនឲ្យតម្លៃលើខ្លួនគ្រាតែរឿងបង្ហាញស្នាមសាក់រូបយ័ន្តខ្មែរ និងព្រះបាទជ័យវរ្ម័នទី៧ លើខ្លួន។

ជាការពិតនៅលើទំព័រហ្វេសប៊ុករបស់តារាចម្រៀង លីម តិចម៉េង កាលពីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ រូបគេបានបង្ហោះរូបភាពមួយសន្លឹកចេញពីផ្ទៃមាត់សមុទ្រដោយមានស្នាមសាក់នៅលើខ្នងរបស់លោករូបយ័ន្តខ្មែរ និងព្រះបាទជ័យវរ្ម័នទី៧ ប៉ុន្តែបន្ទាប់ពីការបង្ហោះរូបភាពបែបនេះស្រាប់តែមានមនុស្សមួយចំនួនជេរប្រមាថធ្ងន់ៗលើលោកតែម្តង។
ឆ្លើយតបការជេរប្រមាថដោយការមិនពេញចិត្តនោះលោក លីម តិចម៉េង បានប្រាប់ឲ្យដឹងថា“ខ្ញុំមិនអន់ចិត្តដែលមានគេខលមកជេរ ឆាតមកជេរ មើលងាយមិនឲ្យតម្លៃដោយសារតែស្នាមសាក់មួយនេះឡើយ តែខ្ញុំអន់ចិត្តដែលមានបងប្អូនខ្លះនិយាយថារូបមនុស្សដែលជាប់លើស្បែកខ្ញុំនេះអត់ប្រយោជន៍” ។

លីម តិចម៉េង បញ្ជាក់ទៀតថា «តើអ្នកមើលមិនស្គាល់ ឬមើលមិនយល់?ខ្ញុំសូមជម្រាបថារូបមនុស្សដែលជាប់នៅលើស្បែកខ្ញុំនេះ គឺព្រះបាទជ័យវរ្ម័នទី៧»។ ទោះបីយ៉ាងណាតារាចម្រៀងប្រុសរូបនេះលើកឡើងបន្ថែមថា លោកមិនបង្ហាញអត្តសញ្ញាណពួកបុគ្គលទាំងនេះដោយសារតែឲ្យតម្លៃជាខ្មែរដូចគ្នា។

តារាចម្រៀងវ័យក្មេង លីម តិចម៉េង បន្ទាប់ពីក្លាយជាម្ចាស់ពានបច្ចុប្បន្នត្រូវបានគេកត់សម្គាល់ឃើញថា ទាំងប្រជាប្រិយភាព និងសន្ទុះនៃការគាំទ្រទស្សនិកជន មានការកើនឡើងជាបន្តបន្ទាប់ពិសេសតាមរយៈការឡើងច្រៀងលើឆាកម្តងៗមានអ្នកទៅគាំទ្រភ្លូកទឹក ភ្លូកដីតែម្តង៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


