ជីវិតកម្សាន្ដ
ចន ច័ន្ទលក្ខិណា ៖ ករណីស្ត្រីតាំងខ្លួនស្នងរូបព្រះនាងឥន្ទ្រទេវី កំពុងរង់ចាំចំណាត់ការពីក្រសួងវប្បធម៌
ប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា បានចេញមកបញ្ជាក់ជាថ្មីទៀតថា ករណីស្ត្រីតាំងខ្លួនជាអ្នកស្នងរូបព្រះនាងឥន្ទ្រទេវី អ្នកនាងកំពុងរង់ចាំចំណាត់ការពីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ខណៈដែលអ្នកនាង បានដាក់សំណើរួចរាល់ហើយ។

ការឆ្លើយតបរបស់អ្នកនាង ច័ន្ទលក្ខិណា នេះធ្វើឡើងបន្ទាប់ពី អាចារ្យ ធំ បានចេញមកស្នើដោយការលើកឡើងថា «លោកស្រី ចន ច័ន្ទលក្ខិណា ត្រូវឈរជាដើមបណ្ដឹងប្ដឹងបុគ្គលណាដែលធ្វើសកម្មភាពប៉ះពាល់សិល្បៈវប្បធម៌ ស្របពេលខ្លួនកំពុងអង្គុយកៅអីជាប្រធានសមាគមសិល្បករ (មិនបាច់ឆ្លើយឆ្លងអីទេប្ដឹងយកតែម្ដងទៅ)។
ជុំវិញករណីនេះត្រូវបានអ្នកនាង ចន ច័ន្ទលក្ខិណា លើកឡើងថា “ខ្ញុំរង់ចាំចំណាត់ការពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសិន ព្រោះខ្ញុំក៏បានផ្តល់ព័ត៌មានហ្នឹង លើកសំណើជូនលោកជំទាវឲ្យបានជ្រាបតាំងពីថ្ងៃទី០៣ ខែមករា មកម្លេះ លោកជំទាវ ក៏បានឆ្លើយតបមកខ្ញុំភ្លាមៗដែរនៅក្នុងកិច្ចការងារនេះគឺលោកជំទាវបានប្រគល់ភារកិច្ចជូនទៅឯកឧត្ដម ចំរើន វណ្ណថា ដើម្បីធ្វើកិច្ចការនេះ“។

ប្រធានសមាគមរូបនេះបានបន្ថែមថា «ខ្ញុំក៏បានទាក់ទងរំលឹកឯកឧត្តមម្តងទៀតតាំងពីថ្ងៃទី០៧ ខែមករា តែឯកឧត្តមបានមានប្រសាសន៌ថា ខាងក្រុមការងារបានទាក់ទងទៅម្ចាស់ផេ កម្ចាស់ផេកលើកទូរស័ព្ទហើយក៏បិទវិញមិនអាចទាក់ទងបាន ក្រសួង គឺជាឪពុកម្តាយ របស់អ្នកសិល្បៈផ្នែករក្សាសិល្បៈវប្បធម៌ជាតិ ខ្ញុំអត់ធ្វើការរំលងក្រសួងទេ»។
កាលពីថ្មីៗនេះ បានផ្ទុះការរិះគន់ទង្វើរបស់ស្រ្តីលក់អនឡាញម្នាក់ដែលបានតាំងខ្លួនជាអ្នកស្នងរូបព្រះនាងឥន្ទ្រទេវីចូលសណ្ឋិតបានបង្កការភ្ញាក់ផ្អើលពេញបណ្ដាញសង្គម ខណៈមានមហាជនមួយចំនួនស្នើដល់ក្រសួងពាក់ព័ន្ធចាត់វិធានការលើបុគ្គលរូបនោះផងដែរ។

ដោយឡែកងាកមកប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា ភ្លាមៗនោះក៏បានចេញមុខស្នើសុំក្រសួងពីរត្រូវមានចំណាត់ការលើស្ត្រីរូបនេះផងដែរ។ អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគម សិល្បករខ្មែរក៏បានចាត់ទុកទង្វើស្ត្រីតាំងខ្លួនអ្នកស្នងរូបព្រះនាងឥន្ទ្រទេវី គឺជាការមើលងាយវប្បធម៌ដូនតាដ៏ផូរផង់របស់ដូនតាខ្មែរ៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


