ជីវិតកម្សាន្ដ
ចន ច័ន្ទលក្ខិណា ស្នើក្រសួងពិនិត្យសុជីវធម៌នាដការីរបាំ ដែលបញ្ចេញមតិមិនសមរម្យលើ G-Devith និង ទេព បូព្រឹក្ស
អតីតប្រធានសមាគមសិល្បករខ្មែរ និងជារៀមច្បងសិល្ប:អ្នកនាង ចន ច័ន្ទលក្ខិណា បានចេញមុខស្នើដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: គួរពិនិត្យសុជីវធម៌នាដការីមួយចំនួនតូច ដែលបាននិយាយប៉ះពាល់ជុំវិញរឿងរ៉ាវរបស់តារាចម្រៀងលោក ជី ដេវីត និងអ្នកនាង ទេព បូព្រឹក្ស ដែលបានកើតឡើងថ្មីៗនេះ។

ការចេញមុខរបស់អ្នកនាង ចន ច័ន្ទលក្ខិណា នាពេលនេះគឺស្របពេលដែលកំពុងផ្ទុះរឿងរ៉ាងរបស់តារាចម្រៀងលោក ជី ដេវីត និងអ្នកនាង ទេព បូព្រឹក្ស ដែលត្រូវគេរិះគន់និងចោទប្រកាន់ថា អ្នកទាំងពីរបានយកវប្បធម៌ខ្មែរទៅបង្ហាញលើឆាកក្នុងការសម្តែង ដើម្បីចង់បានផលប្រយោជន៍ផ្ទាល់ខ្លួន។
បន្ទាប់ពីផ្ទុះនូវរឿងរ៉ាវខាងលើនេះ ភ្លាមៗនោះអ្នកនាង ទេព បូព្រឹក្យ និងលោក ជី ដេវីត ក៏បានបង្ហោះសារដោយបង្ហាញការខកចិត្តជាខ្លាំង ខណ: ទេព បូព្រឹក្ស បានសរសេរសំណេរខ្លីថា នាងគួរបញ្ឈប់នាពេលនេះឬយ៉ាងណា? យ៉ាងណាមិញ គេឃើញការបញ្ចេញមតិពីនាដការបាំមួយចំនួនតូចផងដែរ ក៏បានបញ្ចេញមតិប្រើពាក្យមិនសមរម្យចំពោះអ្នកនាង ទេព បូព្រឹក្ស និងលោក ជី ដេវីត ។

ងាកមកចាប់អារម្មណ៍អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជារៀមច្បងសិល្ប: ក្រៅពីការលើកទឹកចិត្តដល់អ្នកទាំងពីរ អ្នកនាងលើកឡើងថា កម្មវិធីលើកស្ទួយវប្បធម៌ម្តងៗ គ្នាចំណាយលុយម្តងរាប់សែនដុល្លារសិល្បករសិល្បការនីផ្នែកបុរាណមួយចំនួនធំ ក៏បានចំណូលខ្លះពីគាត់ទាំងពីរដែរនាដការរបាំខ្លះសម្តែងយកលុយពីគាត់ ហើយវាយប្រហារគាត់ទៀត។
អតីតប្រធានសមាគមសិល្បករខ្មែរ បានបន្ថែមថា មន្ត្រីពាក់ព័ន្ធ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:គួរពិនិត្យសុ ជីវធម៌របស់នាដការីមួយចំនួនតូចផងកុំដោយសារកា រអន់សីលធម៌សុជីវធម៌របស់បុគ្គលនាដការីម្នាក់ធ្វើឱ្យអ្នកខំលើកស្ទួយសិល្បៈវប្បធម៌បាក់ទឹកចិត្ត។ ទន្ទឹមគ្នានេះក៏មានមហាជន អ្នកគាំទ្រ និង មិត្តក្នុងសិល្បៈជាច្រើនបានលើកទឹកចិត្តដល់អ្នកនាង និងស្វាមីឱ្យបន្តលើកស្ទួយវិស័យខាងលើទៀតផងទៀតដែរ៕ ដោយ: ចាន់រ៉ា
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


