Connect with us

ជីវិតកម្សាន្ដ

ចន ច័ន្ទលក្ខិណា សម្តែងការហួសចិត្ត ក្រោយគេរិះគន់រឿងទម្លាយសារសុំជំនួយអតីតតារាសម្តែងមួយរូប

បានផុស

នៅ

តារាសម្តែងជើងចាស់ និងជាអតីតប្រធានសមាគមសិល្បករខ្មែរអ្នកស្រី ចន ច័ន្ទលក្ខិណា បានបង្ហាញអារម្មណ៍ហួសចិត្តជាខ្លាំងបន្ទាប់ពីមានការរិះគន់ ជុំវិញរឿងដែលខ្លួនបានបង្ហោះអំពីបញ្ហាអតីតតារាសម្តែងលោក ចាន់រិទ្ធ មេធានី បានឆាតស្នើសុំជំនួយដើម្បីទិញថ្នាំព្យាបាលជំងឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗនេះ មហាជនអ្នកគាំទ្រ និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកគឺបានចែករំលែកដោយក្តីអាណិតអាសូរចំពោះអតីតតារាសម្តែងជើងចាស់ល្បីឈ្មោះលោក ចាន់រិទ្ធ មេធានី ក្រោយមានការទម្លាយថាលោកបានឆាត ដើម្បីសុំជំនួយពីតារាសម្តែងអ្នកស្រី ចន ច័ន្ទលក្ខិណា ដើម្បីទិញថ្នាំព្យាបាលជំងឺទឹកនោមផ្អែមនិងលើសឈាមផងនោះ។

ទោះបីជាយ៉ាងណាស្របពេល ដែលតារាជើងចាស់អ្នកស្រី ចន ច័ន្ទលក្ខិណា បានទម្លាយពីសារសំឡេងរបស់លោក ចាន់រិទ្ធ មេធានី ភ្លាមៗនោះក៏មានសប្បុរសជនមួយចំនួនបានឧបត្ថម្ភថវិកាជួយដល់លោក មេធានី តាមរយ:អ្នកស្រី ចន ច័ន្ទលក្ខិណា។ ប៉ុន្តែរឿងដែលហួសចិត្ត ស្រាប់តែមានមតិខ្លះបានធ្វើការរិះគន់ដោយមិនសំចៃមាត់ថា អ្នកស្រី ចន ច័ន្ទលក្ខិណា មិនទុកមុខឱ្យរៀមច្បងតារាជើងចាស់រូបនេះ។

អ្នកស្រី ចន ច័ន្ទលក្ខិណា បានរៀបរាប់ខ្លឹមសារថា “រឿងខ្ញុំជួយបង ចាន់រិទ្ធ មេធានី គឺមានអ្នកខ្លះរិះគន់ខ្ញុំថាត្រឹម១០មុឺនរៀលសោះក៏បង្ហោះដែរដូចមិនទុកមុខឲ្យគាត់ កន្លងមកខ្ញុំដឹងពីសុខទុក្ខគាត់និងដឹងស្ថានភាពគាត់ច្បាស់ណាស់ទើបខ្ញុំបង្ហោះ“។

តារាស្រីរូបនេះបន្ថែមថា “បើគាត់មិនទ័ល មិនមែនគាត់ព្យាយាមទំនាក់ទំនងមកខ្លួន តាមរយៈមិត្តភ័ក្តិទេហើយ ដោយសារការបង្ហោះរបស់អ្នកនាងគឺគាត់ទទួលបានថវិការ ៦៥៥ដុល្លារ ដូច្នេះការរិះគន់សើចចំអករបស់អ្នកទាំងអស់គ្នាគឺអ្នកនាងអត់ខ្វល់សំខាន់បានជួយសម្រាលបន្ទុកគាត់ (ចាន់រិទ្ធ មេធានី)” ។

គួរបញ្ជាក់ថា តារាម្តែងជើងចាស់ល្បីឈ្មោះលោក ចាន់រិទ្ធ មេធានី គិតមកដល់ពេលនេះ លោកបានឃ្លាតឆ្ងាយពីអាជីពសិល្ប:មានរយ:ពេលយូរ ឆ្នាំមកហើយ ខណ:កន្លងមកធ្លាប់មានដំណឹងថា តារាជើងចាស់រូបនេះកំពុងមានជំងឺប្រចាំកាយទើបធ្វើឱ្យអាជីពសម្តែងត្រូវបានស្ងប់ស្ងាត់។

រឿងដែលកាន់តែចាប់អារម្មណ៍ថែមទៀត ក៏មានប្រភពពីអ្នកសិល្ប:ជិតដិតធ្លាប់បង្ហើបថា ក្រោយអាជីពសិល្ប:ត្រូវបាត់បង់ទាំងស្រុងសព្វថ្ងៃលោក ចាន់រិទ្ធ មេធានី បានប្រករបរចិញ្ចឹមជីវិតដោយការរត់កង់បី។ ម្យ៉ាងទៀតលោកត្រូវចំណាយផងដែរលើការទិញថ្នាំដើម្បីព្យាបាលជំងឺប្រចាំកាយ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?

ព័ត៌មានជាតិ១៣ ម៉ោង មុន

ច្រកទ្វារអូរស្មាច់ ច្រកទ្វារជាំ និងច្រកទ្វារជប់គគីរខេត្តឧត្តរមានជ័យ ត្រូវថៃបិទជាឯកតោភាគី

នយោបាយ១៦ ម៉ោង មុន

បណ្ឌិត ឥន សុផល៖នាយករដ្ឋមន្ត្រីថៃនៅក្មេងខ្ចីផ្នែកនយោបាយពេក ត្រូវក្រុមអាមាត្យ និងយោធា ក្រឡុកឡើងវង្វេងប្រវត្តិសាស្ត្រហើយ!

ព័ត៌មានជាតិ១០ ម៉ោង មុន

មេរៀននៅតំបន់មុំ៣៖ បញ្ញវន្តខ្មែរផ្តាំទៅកងទ័ពនៅព្រំដែន​ ត្រូវប្រុងប្រយ័ត្នខ្ពស់ មុនធ្វើចិត្តធម៌ ធ្វើចិត្តល្អជាមួយកងទ័ពថៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួងអប់រំ៖ ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារផ្តល់ឱកាសការងារថ្មីដល់យុវជនជាង ១ម៉ឺនកន្លែង

Sokha Hotels

ព័ត៌មានពេញនិយម