ជីវិតកម្សាន្ដ
តារាសម្ដែង Tik បង្ហោះឃ្លិបបង្ហាញកន្ទុយបារីពេញព្រលានយន្តហោះសុវណ្ណភូមិ
កាលពីពេលថ្មីៗនេះ តារាសម្តែងប្រុសលោក Tik Jesadaporn បានបង្ហោះឃ្លិបមួយតាមរយៈ Twitter (X) មានរយៈពេលប្រហែល ១២ វិនាទី ហើយត្រូវបានថតនៅអាកាសយានដ្ឋានសុវណ្ណភូមិ។ ត្រង់ចំណុចដែលថតបានមានសញ្ញាបញ្ជាក់ថា “តំបន់មិនជក់បារី អ្នកបំពានត្រូវផ្តន្ទាទោសពិន័យជាប្រាក់ ៥,០០០ បាត។ ប៉ុន្តែនៅពេលដែលកាមេរ៉ាបង្វែរទៅឥដ្ធបែរជាមានកន្ទុយបារីហូរហៀរ សញ្ញាទាំងនោះត្រូវបានសរសេរយ៉ាងច្បាស់មានច្បាប់ ប៉ុន្តែនៅតែមានអ្នករំលោភបំពាន។

បន្ទាប់ពីវីដេអូឃ្លិបរបស់តារាសម្ដែង Tik Jesadaporn បង្ហោះលើប្រព័ន្ធអ៉ិនធើណេតអ្នកគាំទ្រនិងមហាជនជាច្រើនសម្រុកចូលទៅបញ្ចេញមតិព្រោងព្រាតថា ចំណុចនោះត្រូវបានកំណត់ជាតំបន់មិនជក់បារី។ ប៉ុន្តែទាំងជនជាតិថៃ និងជនបរទេសមកជក់បារី។ ក្នុងពេលដែលមន្ត្រីនៅឃើញហើយតែមិនខ្វល់ ហើយពេលខ្លះវាមិនមែនគ្រាន់តែបារីទេ។ ប៉ុន្តែមានបារីអេឡិចត្រូនិច និងកញ្ឆា ហើយវាមើលទៅដូចជាកន្លែងដែល Tik កំពុងឈរប្រហែលជានៅក្នុងអាគារមួយ ដែលគួរហាមឃាត់ការជក់បារីយ៉ាងតឹងរ៉ឹង ប៉ុន្តែនៅតែមានមនុស្សដែលធ្វើវាទាំងបំពាន។
ទោះយ៉ាងណាក៏ដោយ ឃ្លិបដែល Tik Jesadaporn ស្រាប់តែល្បី ស្របពេលដែលបណ្ដាញសង្គម Twitter របស់អាកាសយានដ្ឋានសុវណ្ណភូមិ បានឆ្លើយតបវិញថា AOT បានទទួលស្គាល់ពាក្យបណ្តឹងនេះ ហើយបានជូនដំណឹងដល់អាកាសយានដ្ឋានសុវណ្ណភូមិ ដើម្បីចាត់វិធានការបន្ត ដើម្បីឲ្យអ្នកដំណើរមានទំនុកចិត្ត រាល់មតិយោបល់ និងពាក្យបណ្តឹង AOT ត្រៀមខ្លួនរួចជាស្រេចក្នុងការស្តាប់ ដើម្បីអភិវឌ្ឍសេវាកម្មបន្ថែមទៀត។
យ៉ាងណាមិញ ជំពោះការជក់បារីពាសពាលពាសកាលនៅឯព្រលានយន្តហោះសុវណ្ណភូមិ ក្នុងទឹកដីប្រទេសថៃ ក៏មិនមែនជាលើកទីមួយនោះទេ។ ថ្វីបើមានការហាមឃាត់់ ឬបានបិទផ្លាកសញ្ញាហាមយ៉ាងណាណាក្ដី ប៉ុន្តែជារឿយៗ នៅតែមានអ្នកបំពានទាំងជនជាតិថៃផ្ទាល់និងជនបរទេសដូចគ្នា៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយដឹងខ្លួនពីដួលសន្លប់ តួថៃ Winai ប្រាប់ស្ថានភាពផ្ទាល់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


