Connect with us

ជីវិតកម្សាន្ដ

មាស នីតា ថា មានមនុស្សតែម្នាក់គត់ដែលអាចកំដរយំ និងលួងលោមឲ្យរឹងមាំ

បានផុស

នៅ

តារា​ចម្រៀង និង​ជា​អតីត​បេក្ខភាព​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ថ្នាក់​ពិភពលោក កញ្ញា មាស នីតា កន្លងមក​ថ្វីត្បិត​មិន​អាច​ក្តាប់​បាន​ឱកាស​ក្លាយ​ជា​ម្ចាស់​ពាន​ក៏​ពិត​មែន តែ​បច្ចុប្បន្ន​មាន​ទីផ្សារ​ការងារ​ច្រើន​គួរសម ពិសេស​ការ​ចេញ​ច្រៀង​តាម​បណ្ដា​ខេត្ត​នានា​ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយ​អាជីព​សិល្បៈ​កាន់តែ​ទទួល​បាន​ការ​គាំទ្រ និង​ជោគជ័យ​គួរសម​នេះ​ដែរ កញ្ញា មាស នីតា ទម្លាយ​ថា សម្រាប់​នាង​មាន​មនុស្ស​តែ​ម្នាក់​គត់​អាច​កំដរ​យំ និង​លួងលោម​ឲ្យ​រឹងមាំ​ពេល​មាន​បញ្ហា​ពិបាកចិត្ត ឬ​ស្មុគស្មាញ​ខ្លាំង​បំផុត។ កញ្ញា មាស នីតា បញ្ជាក់​ថា «ថ្ងៃ​ដែល​ខ្ញុំ​ហត់នឿយ និង​ស្មុគស្មាញ​ខ្លាំង​បំផុត ខ្ញុំ​តែងតែ​ទៅ​អង្គុយ​នៅ​ក្រៅ​ផ្ទះ​ម្នាក់ឯង ហើយ​និយាយ​រឿង​ក្នុង​ចិត្ត​ទាំងអស់​ទៅកាន់​មនុស្ស​ម្នាក់​ដែល​អង្គុយ​ក្បែរ​ខ្ញុំ»។

តារា​ចម្រៀង មាស នីតា បាន​និយាយ​ទៀត​ថា «គេ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ព្រម​ស្ដាប់ និង​ព្រម​កំដរ​ខ្ញុំ​គ្រប់​ពេល​ខ្ញុំ​ពិបាកចិត្ត ហើយ​គេ​ក៏​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​អាច​កំដរ​ខ្ញុំ​យំ និង​លួងលោម​ខ្ញុំ​ឲ្យ​រឹងមាំ ម្នាក់​នោះ គឺ “ស្រមោល​ខ្ញុំ”»។ គេ​ចាប់​អារម្មណ៍​ដែរ​ថា កញ្ញា មាស នីតា គឺជា​នារី​ម្នាក់​ដែល​បាន​ហែល​ឆ្លងកាត់​ការ​លំបាក​ជា​ច្រើន​ទម្រាំ​ធ្វើ​ឲ្យ​ជីវិត​របស់​នាង​ភ្លឺស្វាង​មក​ដល់​ពេលនេះ។

ប្រាកដ​ណាស់ មាស នីតា គេ​សង្កេត​ឃើញ​ថា នាង​តែងតែ​ធ្វើ​បាន​ល្អ​ជានិច្ច​ជាមួយ​នឹង​សំឡេង​មនោសញ្ចេតនា​ក្រអួន​ក្រអៅ​របស់​រូបគេ ខណៈ​ចំនួន​អ្នកគាំទ្រ​កើន​ឡើង​ជា​លំដាប់។ ម្យ៉ាងទៀត​ចាប់​តាំងពី​បញ្ចប់​ការ​ប្រឡង​មក កញ្ញា ពៅ ស្រី​មាស ហៅ មាស នីតា គឺ​ទទួល​បាន​ទីផ្សារ​ការងារ​ច្រើន ទាំង​ការ​ឡើង​ឆាក​តន្ត្រី និង​ថត​សម្អាងការ​ជា​បន្តបន្ទាប់​ផង​ដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម