ជីវិតកម្សាន្ដ
សុខ ពិសី សារភាពជីវិតនៅ Single គេមើលងាយណាស់
តារាចម្រៀងស្រីជួរមុខរបស់ផលិតកម្មសាន់ដេកញ្ញា សុខ ពិសី រហូតមកទល់ពេលនេះត្រូវបានគេចាត់ទុកថានាងជាតារាស្រីដែលរក្សាបានការគាំទ្រ និងមានប្រជាប្រិយភាពមិនចេះថមថយ។ ម្យ៉ាងទៀត សុខ ពិសី ក៏ត្រូវបានគេនិយាយថា នាងជារាជនីយសម្រស់ផងដែរ ខណៈចូលដល់ដើមឆ្នាំ២០២៤ គឺស្រីស្អាតរូបនេះកាន់តែត្រូវប៉ាន់លើទីផ្សារចម្រៀងតាមបណ្ដាខេត្ត។

តាមរយៈហេតុផលនេះហើយទើបបានជាអ្នកគាំទ្រចាត់ទុកថា នេះជាជោគជ័យដ៏ធំរបស់កញ្ញា សុខ ពិសី បន្ថែមទៀតលើអាជីពសិល្បៈ និងមុខជំនួញផ្ទាល់ខ្លួនរបស់នាងនាពេលបច្ចុប្បន្ន។ ដោយឡែក និយាយពាក់ព័ន្ធទៅនឹងរឿងរ៉ាវជីវិតស្នេហារបស់តារាចម្រៀង សុខ ពិសី កន្លងមកមានទស្សនិកជន និងអ្នកគាំទ្រមួយចំនួនធំតែងតែចង់ដឹងគ្រប់គ្នាថាតើដល់ពេលណាទើបនាងសម្រេចចិត្តដឹកដៃបុរសក្នុងក្តីស្រម៉ៃចូលរោងការដូចតារាប្រុស-ស្រីឯទៀត។
ទោះបីជាយ៉ាងណា គេកត់សម្គាល់ថាជារឿយៗកញ្ញា សុខ ពិសី តែងឆ្លើយបដិសេធន៍និងមិនដែលបង្ហើបពីរឿងនេះម្តងណាឡើយ។ ប៉ុន្តែគេចាំបានថាកាលពីកន្លងទៅជាការស្រាយមន្ទិល និងចម្ងល់ ឬសំណួរជាច្រើនរបស់អ្នកគាំទ្រកញ្ញា សុខ ពិសី បានប្រាប់តាមរយៈបណ្តាញសង្គមដោយខ្លីថា «កុំភ័យរឿងគូរស្រករដល់ពេលណាយកពេលហ្នឹងទៅបើអត់ទេក៏អត់ទៅ។ ត្រូវខ្វល់រឿងខំរកលុយឲ្យបានច្រើនៗទុកពេលចាស់ទៅ ដើរលេងឲ្យសប្បាយតែម្តង»។

ងាកមកចាប់អារម្មណ៍កាលពីថ្មីៗនេះដែរស្រាប់តែស្រីស្អាតសម្តីផ្អែមកញ្ញា សុខ ពិសី បានសាររភាពដោយបើចំហរថាជីវិតនៅ Single គេមើលងាយណាស់។ អ្នកគាំទ្រមួយចំនួនយល់ដែរថា សម្តីនេះអាចជាតម្រុញនៃការបើកសញ្ញាភ្លើងខៀវពីសំណាក់សាមីខ្លួន សុខ ពិសី។ ជាក់ស្តែង នាងបាននិយាយដូច្នេះថា «យើងSingle គេមើលងាយណាស់ចាំមើលការប្ដីឲ្យ crush ស្ដាយក្រោយ»។

សូមបញ្ជាក់ដែរថា សព្វថ្ងៃរឿងដែលគួរឲ្យកត់សម្គាល់ គឺកញ្ញា សុខ ពិសី អំឡុងពេលនេះកាន់តែត្រូវប៉ាន់ផងដែរនៅក្នុងអាជីពសិល្បៈ និងមុខជំនួញ។ ក្នុងនោះក្រៅពីក្ដាប់បានស្ពតធំៗនោះកញ្ញា សុខ ពិសី ក៏ជាអ្នកចម្រៀងល្បីឈ្មោះទើបធ្វើឲ្យនាងហាក់មិនសូវខ្វាយខ្វល់នឹងរឿងរ៉ាវសាងអនាគត់ ឬជ្រើរើសយកគូរស្រករនោះ ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


