Connect with us

ជីវិតកម្សាន្ដ

សុខ ពិសី ប្រកាសបើកបេះដូងឆ្នាំក្រោយ ខណៈនៅចង់រក្សាភាព Single មួយឆ្នាំនេះទៀត

បានផុស

នៅ

កំពូលតារាចម្រៀងសំនៀងផ្អែមកញ្ញា សុខពិសី បច្ចុប្បន្នត្រូវបានគេចាត់ទុកថានាងជាតារាស្រីដែលរក្សាបានការគាំទ្រនិងមានប្រជាប្រិយភាពមិនចេះថមថយ។ មិនតែប៉ុណ្ណោះ ពិសី ថ្វីត្បិតនាងមានវ័យកាន់តែជ្រេបន្តិចមែន ប៉ុន្តែគេនៅតែគិតថាពិសី ជារាជិនីសម្រស់ដែលស្រស់ស្អាតខ្លាំងផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែកពាក់ព័ន្ធទៅនឹងរឿងរ៉ាវជីវិតស្នេហាររបស់តារាចម្រៀង សុខ ពិសី ឯណោះវិញ កន្លងមកគឺមានទស្សនិកជននិងអ្នកគាំទ្រមួយចំនួនធំតែងតែចង់ដឹងគ្រប់គ្នាថាតើដល់ពេលណាទើបនាងសម្រេចចិត្តដឹកដៃបុរសក្នុងក្តីស្រមៃចូលរោងការដូចតារាប្រុស-ស្រីឯទៀត ព្រោះថា ពិសី ក៏មានវ័យកាន់តែច្រើន ប៉ុន្តែកន្លងមកនាងតែងឆ្លើយបដិសេធចំពោះរឿងនេះជាបន្តបន្ទាប់។

ជាការស្រាយមន្ទិល និងចម្ងល់របស់អ្នកគាំទ្រគេនៅចាំបានថា កាលពីថ្មីៗកន្លងទៅ តារាចម្រៀងមុខស្រទន់កញ្ញា សុខ ពិសី បានថ្លែងប្រាប់ដោយខ្លីថា កុំភ័យរឿងគូរស្រករដល់ពេលណាយកពេលហ្នឹងទៅបើអត់ទេក៏អត់ទៅ។ ត្រូវខ្វល់រឿងខំរកលុយអោយបានច្រើនៗទុកពេលចាស់ទៅដើរលេងឱ្យណាណីតែម្តង។

យ៉ាងណាមិញមុននេះ សុខ ពិសី បានចេញមកបញ្ជាក់ជាថ្មីទៀតថា កញ្ញាបានប្រាប់លើឆាករួចហើយថា បើកបេះដូងឆ្នាំក្រោយហើយទ្រាំ Single មួយឆ្នាំទៀត តើដើម្បី ពិសី បានឬអត់។ កន្លងមកកញ្ញាធ្លាប់បានលើកឡើងដែរថា “កុំគិតថាអ្នកអន់បើរកសង្សារមិនទាន់បាន ហើយក៏កុំគិតថាអ្នកដែលមានសង្សារសុទ្ធតែមានសេចក្ដីសុខ ក្ដីសុខពិតគឺមានលុយចា យពេញដៃចង់ទៅណាក៏បាននិងមានសុខភាពល្អ”។

សូមបញ្ជាក់ដែរថា រឿងដែលគេកត់សម្គាល់គឺកញ្ញា សុខ ពិសី អំឡុងពេលនេះកាន់តែត្រូវប៉ាន់ផងដែរនៅ ក្នុងអាជីពព្រោះខណ:អ្នកគាំទ្រមើលឃើញថានេះជាជោគជ័យដ៏ធំរបស់តារាស្រីកញ្ញាសុខ ពិសីទាំងរូបសម្ផស្ស អាជីពសិល្ប:និងមុខជំនួញរបស់នាងនាពេលបច្ចុប្បន្ន៕ ដោយ : ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម