ជីវិតកម្សាន្ដ
ឃុំ ប៉ុណ្ណាដែត ចង់ឃើញយុវជនខ្មែរចេះមោទនភាពជាមួយការប្រកួតប្រជែងបែប Technology
ដោងសង្កេតឃើញមួយរយៈនេះមានយុវជនខ្មែរមួយចំនួនកំពុងសប្បាយភ្លើតភ្លើននឹងដើរលេងសប្បាយបង្កភាពអនាធិបតេយ្យដល់សង្គមតាមរយៈការលេងជះទឹក ប៉ាតម្សៅ នៅតាមដងផ្លូវសាធារណ់ស្រាប់តែតារាចម្រៀងជើងចាស់លោក ឃុំ ប៉ុណ្ណាដែត បានបង្ហាញការដាស់តឿនឲ្យគិតឡើងវិញចំពោះបញ្ហានេះ។

ជាមួយគ្នានៃការដាស់តឿននេះតារាចម្រៀងលោក ឃុំ ប៉ុណ្ណាដែត ក៏បានលើកឡើងពីគុណសម្បត្តិមួយដែលយុវវ័យត្រូវតែមានការភ្ញាក់រលឹកដោយមិនគួរមើលរំលងឡើង។ លោកថា រឿងដែលគួរធ្វើសម្រាប់អនាគតខ្លួនឯង គឺយុវជន ខ្មែរយើងត្រូវចេះមោទនភាពជាមួយការប្រគួតប្រជែងបែប Technology ទើបជារឿងល្អប្រសើរ។
តារាចម្រៀងប្រុសម្ចាស់បទ “កុំចាកចោលបង” លោក ឃុំ ប៉ុណ្ណាដែត បានលើកឡើងខ្លឹមសារថា “កុំមោទនភាពបែបនេះក្មួយៗ គួរតែមកមោទនភាពជាមួយការប្រគួតប្រជែងបែប Technology ឬនាំគ្នាស្រាវជ្រាវបង្កើតរបស់ប្រើប្រាស់ថ្មីៗទើបប្រសើរហើយគេហៅស្ទាវសម័យថ្មី ២០២៤“។
សំណេរលើកឡើងរបស់លោក ឃុំ ប៉ុណ្ណាដែត ខាងលើនេះគឺបានបង្ហោះភ្ជាប់ជាមួយវីដេអូដែលត្រូវបានចែករំលែកនៅលើបណ្តាញសង្គមបង្ហាញពីទិដ្ឋភាពរបស់ក្មេងៗជាយុវជនជាច្រើននាក់បាននាំគ្នាជិះម៉ូតូយ៉ាងអនាធិបតេយ្យពេញផ្លូវ។ ដោយឡែកក៏មានអ្នកលេងបណ្តាញសង្គមមួយចំនួនបានរិះគន់ចំពោះទង្វើក្មេងៗទាំងនោះផងដែរ។

មានការបញ្ចេញមតិថា «ប្រទេសអភិវឌ្ឍន៍បច្ចេកវិទ្យាកាន់តែទំនើបយុវជនគេនិងវិស័យអប់រំគេមានការរីកចម្រើនចំណែកឯប្រទេសកំពុងអភិវឌ្ឍបច្ចេកវិទ្យាកាន់តែទំនើបយុវជនមួយចំននួនក៏កាន់តែភ្លើរ វិស័យអប់រំក៏ធ្លាក់ចុះ អសីលធម៌ អសន្តិសុខសង្គម វ័យមានកម្លាំង និងជាសសរទ្រូងរបស់ប្រទេសបែរជាក្លាយជាក្មេងពាលបាតសង្គមអនាធិបេតេយ្យពាសពេញទីក្រុង។ ស្រណោះប្រទេសយុវជនពេញកម្លាំងបែរខ្លាចជាទំពាំងស្អុយ»៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


