ជីវិតកម្សាន្ដ
ឃុំ ប៉ុណ្ណាដែត ផ្តាំកូនខ្មែរគ្រប់រូបឱ្យចេះចងចាំ និងឈឺចាប់ រឿងដែលក្រុមជ្រុលនិយមថៃឈ្លានពានទឹកដីកម្ពុជា
ក្រោយកម្ពុជារងការឈ្លានពានពីសំណាក់កងទ័ពថៃ និងការប្រមាថពីក្រុមជ្រុលនិយមថៃ តារាចម្រៀងជើចាស់លោកឃុំ ប៉ុណ្ណាដែត បានចេញសារបំផុសស្មារតីក៏ដូចជាការដាស់តឿនអារម្មណ៍កូនខ្មែរគ្រប់រូប ត្រូវចងចាំ និងចេះឈឺចាប់ដែលក្រុមជ្រុលនិយមថៃ ប្រមាថមកលើប្រទេសកម្ពុជា ពិសេសការប្រមាថចំពោះថ្នាក់ដឹកនាំកំពូលកម្ពុជា។

ការលើកឡើងរបស់តារាចម្រៀងប្រុសរូបនេះ ស្របពេលដែលបច្ចុប្បន្ននៅតាមបន្ទាត់ព្រំដែនរវាងកម្ពុជានិងថៃ បាននិងកំពុងតែមានបញ្ហាប្រឈមដាក់គ្នា ក្រោយកងទ័ពរបស់ក្រុមជ្រុលនិយមថៃ ចូលមកឈ្លានពានទឹកដីរបស់ប្រទេសកម្ពុជាប៉ុន្តែកងទ័ពកម្ពុជាបាននឹងកំពុងឈរការពារការទឹកដីជាតិមាតុភូមិយ៉ាងរឹងមាំមិនឲ្យចោរឈ្លានពានបានឡើយ។
តារាចម្រៀងលោក ឃុំ ប៉ុណ្ណាដែត បានចេញខ្លឹមសារដោយបំផុសដូច្នេះថា “ពូជសៀមជាពូជចោរប្រវត្តិសាស្ត្រគ្រប់ជំនាន់ ដែលកូនខ្មែរគ្រប់រូបត្រូវចងចាំឈឺចាប់បំផុត នៅពេលអ្នកឯងប្រមាថប្រមុខដឹងនាំរបស់ខ្ញុំ”។ ការបំផុសរបស់តារាចម្រៀងលោក ឃុំ ប៉ុណ្ណាដែត នេះបានធ្វើឱ្យទស្សនិកជនបង្ហាញការគាំទ្រ និងស្នើឱ្យកូនខ្មែរគ្រប់រូបត្រូវចងចាំឱ្យ ច្បាស់ចំពោះទង្វើចោរសៀម។

ជាកត់សម្គាល់ មួយរយ:នេះ អ្នកសិល្ប:និងមហាជនខ្មែរមួយចំនួនធំ បានប្រកាសឆន្ទ:ស្ម័គ្រចិត្តស្នេហាជាតិបន្តបន្ទាប់ ជាតិការពារទឹកដី ប្រសិនបើជាតិមានតម្រូវការ ខណ:សកម្មភាពនេះបង្ហាញពីការសាមគ្គីការពារទឹកដីក្នុងនាមជាកូនខ្មែរ៕ ចាន់រ៉ា
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


