ជីវិតកម្សាន្ដ
ឃុំ ប៉ុណ្ណាដែត អំពាវនាវរួមគ្នាបង្កើតមូលនិធិផ្តល់ឈាមដោយស្ម័គ្រចិត្ត បម្រុងដើម្បីសង្គ្រោះវីរ:កងទ័ពកម្ពុជា
ស្របពេលជាមួយគ្នាដែលផ្ទុះអាវុធដាក់គ្នារវាងចោរឈ្លាពានសៀមនិងកម្ពុជាកំពុងតែផ្ទុះឡើងនេះ លោក ឃុំ ប៉ុណ្ណាដែត បានចេញមុខអំពាវនាវដល់សិល្បករសិល្បការិនីព្រមទាំងមហាជនខ្មែររួមដៃគ្នាបង្កើតមូលនិធិផ្តល់ឈាមដោយស្ម័គ្រចិត្ត ដើម្បីបម្រុងទុកជួយសង្គ្រោះវីរ:កងទ័ពដ៏អង់អាចកម្ពុជាដែលប្រយុទ្ធតតាំងដេញចោរឈ្លានពានសៀមនៅសមរភូមិមុខ។

តារាចម្រៀង ឃុំ ប៉ុណ្ណាដែត បានចេញសារអំពាវនាវដូច្នេះថា “ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូបខ្ញុំចង់សំណូមពរដល់បងប្អូនទាំងអស់ដែលមានប្រជាប្រិយភាពក្នុងបណ្តាញសង្គមអាចទេសូមឱ្យរួមដៃគ្នាបង្កើតមូលនិធិមួយដើម្បីផ្តល់ឈាមដោយស្ម័គ្រចិត្តទុកត្រៀមបម្រុងជួយសង្គ្រោះបងៗកងទ័ពយើងដែលត្រូវការនៅ ពេលមានបញ្ហាអ្វីមួយកើតឡើង”។
លោកបន្ថែមថា “ពួកគាត់បានសង្គ្រោះជួរមុខតែយើងសង្គ្រោះនៅខាងក្រោយតាមដែលយើងជាកូនខ្មែរទាំងអស់គ្នាអាចធ្វើបានដើម្បីទឹកដីយើងទាំងអស់គ្នា។”

សូមជម្រាបថា ស្របពេលដែលមានការផ្ទុះអាវុធនៅព្រំដែន ដែលបណ្តាលមកពីទាហានឈ្លានពានថៃបាញ់មកលើកងទ័ពកម្ពុជាមុន ខណ:វីរកងទ័ពកម្ពុជាក៏បានឆ្លើយតបវិញដើម្បីការពារអធិបតេយ្យភាពពីពួកឈ្លានពាននោះគេកត់សម្គាល់ឃើញថា ប្រជាជនខ្មែរទូទាំងប្រទេសបានបង្ហោះសារចែករំលែកបង្ហាញការបួងសួងដល់បារមីវត្ថុស័ក្កិសិទ្ធិតាមជួយថែរក្សារដល់បងប្អូនកងទ័ពខ្មែរជួរមុខឱ្យមានសុវត្ថិភាពនិងឈ្នះសត្រូវឈ្លានពានសៀម។
ក្នុងនោះលោក ឃុំ ប៉ុ ណ្ណាដែត ក៏មិនខុសគ្នាដែរ ខណ:ប្រទេសកំពុងមានសង្គ្រាមលោកក៏បានចេញមុខបួងសួងដល់បារមីវត្ថុស័ក្កិសិទ្ធិជួយឃុំគ្រងថែរក្សាការពារវីរកងទ័ពខ្មែរដែលកំពុងប្រយុទ្ធការពារបូរណភាពទឹកដីនៅតាមបន្ទាត់ព្រំដែលជាមួយកងទ័ពឈ្លានពានរបស់ថៃ៕ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


