ជីវិតកម្សាន្ដ
ឃុំ ប៉ុណ្ណាដែត លត់អ្នករិះគន់ប្រមាថភរិយាយ៉ាងចាស់ដៃ ការពារកិត្តិយសភរិយា
តារាចម្រៀងលោក ឃុំ បុណ្ណាដែត បានបង្ហាញការហួសចិត្តជាខ្លាំង បន្ទាប់ពីមានបុគ្គលមួយចំនួនតូចបានធ្ចើការរិះគន់និងប្រមាថកិត្តិយសរបស់ភរិយាខ្លួន គឺអ្នកនាង យក់ ឋិតរដ្ឋា ។

ប្រតិកម្មរបស់លោក ឃុំ ប៉ុណ្ណាដែត នេះបន្ទាប់ពីមានការរិះគន់ក្នុងការបង្ហោះនៅលើផេករបស់អ្នកនាង យក់ ឋិតរដ្ឋា ថា “មិនចូលចិត្តគាត់ម្នាក់នេះសោះ តាំងពីចេញចរឹតយក្សកន្នីលេីឆាក។ មាត់ស្រែកថាខ្លួនល្អ ទោះអ្នកណាអាក្រក់តែក៏មិនគួរហែកហួរ វាយសំពងគេសាធារណ:ព្រួតគ្នាលេីកឆាកទាំបក្សដែរ”។

លោក ឃុំ ប៉ុណ្ណាដែត បានឆ្លើយតបចំពោះការរិះគន់នេះថា ដោយសូមអភ័យពីមហាជនសម្រាប់ Post មួយដែល Admin កាន់ Page របស់ភរិយាខ្លួនផុសរូបមួយភ្ជាប់នឹង Caption ខ្លីមួយ “មនុស្សល្អត្រង់សម្តែង មិនសមដូចមនុស្សក្លែងក្លាយទេ” ជាហេតុធ្វើឱ្យមានអ្នកចូលមិនរិះគន់ និងប្រើពាក្យមិនសមរម្យ។
លោកថា “ប្រហែលជាអត្ថន័យក្នុងបទចម្រៀងផងក៏មិនដឹង តែបែរជាមានខ្មោចលេង Facebook និងខ្លះទើបបង្កើតមួយចំនួនទាញរឿងទៅជាអី្វណាវិញ”។ ដោយភាពហត់នឿយនឹងជួបរឿងរ៉ាវបែបនេះ លោកផ្តាំថា “កុំធ្វើចរឹតសៀមពេក” បើមិនចូលចិត្តភរិយាលោក ក៏កុំចំណាយពេលដើម្បីសរសេរក្នុង Comment Post Page ភរិយារបស់លោក។
លោកណែនាំទៀតថា គួរយកពេលទំនេរហូបកាហ្វេ scroll Facebook លេងប្រសើរជាង។ លោកថា “បើពេលឃើញ Page ប្រពន្ធខ្ញុំអូសរំលងទៅ មួយវិញទៀតកុំចូលចិត្តយកពាក្យថា ជាបុគ្គលសាធារណៈមកនិយាយពេកយ៉ាងម្តេចបុគ្គលសារធារណៈពួកអ្នកឯងចង់ជាន់បានតាមចិត្តឬ? ហើយបើគិតថាខ្លួនពួកល្អគឺពួកអ្នកអត់ចូលទៅដៀលក្នុងpost គេក្នុងអត្ថន័យបញ្ឆេះកំហឹងបែបនោះទេ”។
លោកបន្ថែមថាអរគុណ Admin page យក់ ឋិតរដ្ឋា-Rotha Entertainment អ្នកត្រូវធ្វើការរបស់អ្នកទៀត ព្រោះការដាក់ Caption លើរូបមួយនេះមិនបានប៉ះពាល់អ្នកណាទេ មែនទេអ្នកឆេះឆួលទាំងឡាយ សង្ឃឹមថាផុសមួយនេះនឹងមិនបន្តការឆេះឆួលម្តងទៀតនោះទេ ៕ ចាន់រ៉ា

-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


