ជីវិតកម្សាន្ដ
បង្ហាញមុខក្នុងព្រឹត្តិការណ៍មួយ តារាចិន Zhao Lusi ត្រូវគេប្រៀបធៀបសម្រស់ដូចផ្កាកុលាប
បង្ហាញមុខក្នុងព្រឹត្តិការណ៍យីហោមួយ នៅទីក្រុង Chengdu កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រី Zhao Lusi ស្ថិតក្នុងឈុតសម្លៀកបំពាក់ពណ៌ក្រហមឆ្អិនឆ្អៅឆ្លុះសាច់សខ្ចីបង្អួតសម្រស់លើឆាកក្មេងជាងវ័យ ខណៈដែលភ្លាមៗនោះ នាងទទួលបានការសរសើររាប់មិនអស់ពីអ្នកលេងអ៊ីនធឺណេត អ្នកខ្លះថែមទាំងបានប្រៀបធៀបតារាស្រីរូបនេះថាមានរស្មីស្រស់ស្អាតដូចផ្កាកុលាប។

តាមរយៈរូបភាពច្រើនសន្លឹកក្នុងឈុតពណ៌ក្រហម សម្រស់របស់តារាចិនរូបនេះពេញដោយភាពស្រស់ថ្លានិងថាមពល ជាមួយនឹងស្នាមញញឹមជានិច្ចនៅលើបបូរមាត់ មនុស្សជាច្រើនបាននិយាយថា ពួកគេពេញចិត្ត និងស្រលាញ់រូបរាងរបស់ Zhao Lusi យ៉ាងខ្លាំង។ បើប្រៀបធៀបទៅនឹងការបង្ហាញខ្លួនពីមុនរបស់នាងនៅក្នុងព្រឹត្តិការណ៍ Versace ស្ទីល ផ្អែមល្ហែមរបស់តារាស្រីរូបនេះនាបច្ចុប្បន្ន ត្រូវបានអ្នកលេងអ៊ីនធឺណិតចាប់អារម្មណ៍ខ្លាំងជាងហើយសរសើរសឹងតែគ្រប់ៗគ្នា។
បន្ទាប់ពីសម្ដែងក្នុងភាពយន្ត Love Like the Galaxy ក្នុងឆ្នាំ ២០២២ Zhao Lusi បានឡើងដល់កំពូលនៃតារាស្រីជំនាន់ទី ៩៥ ជាផ្លូវការ ជាមួយនឹងសមត្ថភាព និងប្រជាប្រិយភាព បើធៀបនឹងតារាស្រីផ្សេងទៀតក្នុងវ័យដូចគ្នា ដូចជា Yu Shuxin ,Landy Li និង Wang Churan ជាដើម។
ទោះយ៉ាងណាគ៏ដោយ កន្លងមក Zhao Lusi តែងតែរងការរិះគន់នៅពេលនាងស្លៀកពាក់ស្ទីលបែបនារីដ៏ឆើតឆាយ ប៉ុន្តែនៅពេលដែលនាងប្តូរទៅជាស្ទីលគួរឲ្យស្រលាញ់វិញ ទស្សនិកជនមិនស្ទាក់ស្ទើរក្នុងការសរសើរតារាស្រីរូបនេះសូម្បីតែបន្តិចណាឡើយ៕




អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាសម្ដែងចិន Liu Yifei ប្រាប់គន្លឹះតមអាហារ ស្រកទម្ងន់ ៦ គីឡូក្រាម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


