ជីវិតកម្សាន្ដ
តារាសម្ដែងចិន Liu Yifei ប្រាប់គន្លឹះតមអាហារ ស្រកទម្ងន់ ៦ គីឡូក្រាម
តាមរយៈការរួមបញ្ចូលការតមអាហារជាទៀងទាត់ជាមួយយូហ្គា និងលំហាត់ប្រាណកាត់បន្ថយខ្លាញ់ក្បាលពោះ តារាសម្តែង Liu Yifei បានស្រកជាង ៦គីឡូក្រាមយ៉ាងមានប្រសិទ្ធភាព ដោយសម្រេចបាននូវរូបរាងស្លីម និងមានសុខភាពល្អ។
យោងតាម Sohu បានបង្ហាញរូបថតនៅពីក្រោយឆាកនៃការថតផ្សាយពាណិជ្ជកម្មនាពេលថ្មីៗនេះរបស់ Liu សម្រាប់ម៉ាកគ្រឿងអលង្ការមួយ បានទាក់ទាញការចាប់អារម្មណ៍នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Weibo ។ នៅក្នុងរូបថតទាំងនេះ Liu ត្រូវបានគេឃើញនៅក្នុងសម្លៀកបំពាក់តឹងណែន បង្ហាញរាងស្វែង និងសិចស៊ីរបស់នាង។

Liu Yifei មានរូបរាងពេញលេញក្នុងអំឡុងពេលផលិតរឿងភាគទូរទស្សន៍ឆ្នាំ ២០២៣ “Meet Yourself” នាងបានសារភាពថា នាងមានទំនោរចង់ឡើងទម្ងន់បានយ៉ាងងាយ ដោយកត់សម្គាល់ថា ការញ៉ាំដោយគ្មានការអត់ធ្មត់អាចឲ្យនាងឡើងទម្ងន់បានយ៉ាងឆាប់រហ័ស ។ នាងក៏បានពណ៌នាអំពីការមានចង្កេះធំ ស្មាទូលាយ និងដៃដែលធំជាងមុន។
ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះនាងត្រូវបានគេអបអរសាទរចំពោះរូបរាងដែលមានសុខភាពល្អ និងសមាមាត្ររបស់នាង ដែលបានជំរុញឲ្យពាក្យគន្លឹះ “វិធីសាស្ត្រសម្រកទម្ងន់របស់ Liu Yifei” ដែលមានអ្នកចូលមើលជាង ៤០ លានដងនៅលើ Weibo ។
ដើម្បីសម្រេចបាននូវការផ្លាស់ប្តូរនេះ Liu Yifei ត្រូវគេរាយការណ៍ថា បានទទួលយកការតមអាហារបណ្តោះអាសន្នដើម្បីសម្រកជាតិខ្លាញ់ដែលលើស ដែលជាលទ្ធផលធ្វើឱ្ឲ្យរាងកាយរឹងមាំ។ របបអាហាររបស់នាងបានបង្ហាញពីបន្លែ និងផ្លែឈើស្រស់ៗជាច្រើនប្រភេទ រួមទាំងផ្លែប៉ោម និងក្រូចថ្លុង ដោយផ្តោតខ្លាំងលើការកំណត់ម្សៅ។ នាងចូលចិត្តការរៀបចំអាហារចំហុយ ស្ងោរ ឬឆៅ ខណៈពេលដែលកាត់បន្ថយរសជាតិ និងចៀសវាងអាហារកែច្នៃ។ឮ
ជាងនេះទៅទៀត តួស្រីក្នុងរឿង Mulan បានចូលប្រឡូកក្នុងលំហាត់ប្រាណយោគៈពីលើអាកាស និងបានកំណត់គោលដៅដើម្បីកាត់បន្ថយជាតិខ្លាញ់នៅក្បាលពោះ ដៃ និងជើង។ តាមរយៈការខិតខំយ៉ាងខ្ជាប់ខ្ជួនក្នុងការតមអាហារ និងការហាត់ប្រាណ Liu បានស្រកទម្ងន់បាន ៦ គីឡូក្រាម និងបានកែលម្អរូបរាងរបស់នាងទាំងស្រុង។
ការតមអាហារទៀងទាត់ គឺជាយុទ្ធសាស្រ្តដែលបង្ខាំងការទទួលទានអាហារដល់ម៉ោងជាក់លាក់នៃថ្ងៃ ដើម្បីគ្រប់គ្រងការទទួលទានកាឡូរី ដោយហេតុនេះបង្កើតឱនភាពកាឡូរីដែលជួយសម្រួលដល់ការសម្រកទម្ងន់។ វិធីសាស្រ្ត ១៦:៨ ដែលបានអនុវត្តយ៉ាងទូលំទូលាយពាក់ព័ន្ធនឹងការតមអាហាររយៈពេល ១៦ ម៉ោង និងការញ៉ាំអាហារក្នុងរយៈពេលប្រាំបីម៉ោង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាចម្រៀង Huang Zitao ចោទឌីជេ Martin ថា មិនគោរពតួនាទី ពេលសម្តែងនៅ ចិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


