ជីវិតកម្សាន្ដ
អតីតបេក្ខភាព The Voice Cambodia វ៉ាឌី ភាលី ផ្ទុះរឿងឈឺចាប់ប្តីមានស្រី កក្រើកហ្វេសប៊ុក
អ្នកគាំទ្រ និងមហាជនប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើល ខណៈអតីតបេក្ខភាព The Voice Cambodia វ៉ាឌី ភាលី បង្ហោះរឿងឈឺចាប់ក្រោយប្តីចុះចោល ៦ ខែ ស្រាប់តែមកវិញសុំលែងលះគ្នា និងថែមទាំងមានស្រីនៅលើឡានទៀតផង។

បើតាមខ្លឹមសាររបស់ វ៉ាឌី ភាលី បានរៀបរាប់ថា «រឿងដែលកប់ទុកក្នុងចិត្តរយៈពេល ៦ ខែ ជាស្រីប្តីរត់ចោលកូន ២ ដែលការពេញច្បាប់ ប្តីចេញទៅមានស្រីទៅចោលខ្ញុំដោយមិនមានទំនួលខុសត្រូវ ទុកកូន ទុកប្រពន្ធ ចោល លុយធនាគារក៏មិនជួយបង់ លុយកូនរៀនក៏មិនរវល់ សូម្បីតែខលមកសួរសុខទុក្ខម្តងក៏គ្មាន បងទៅបាត់ពីខ្ញុំរយៈពេល ៦ ខែហើយ នៅពេលដែល call មកខ្ញុំ គឺ call ហៅខ្ញុំឲ្យទៅផ្តិតមេដាយលែងលះគ្នាសោះ បងប្រាប់ឲ្យខ្ញុំដោះលែងបងទាំងដែលបងទៅបាត់ចោលខ្ញុំ និងកូន»។
អតីតបេក្ខភាព The Voice Cambodia វ៉ាឌី ភាលី បាននិយាយទៀតថា «មិននឹកស្មានថា ៦ ខែនេះ ខ្ញុំតែងតែមិនមាត់មិនកទោះដឹងរឿងបងនិងស្រីរបស់បងដែលកំពុងសប្បាយមានក្តីសុខជាមួយគ្នាគ្រប់បែបយ៉ាង តែខ្ញុំនៅតែខំប្រឹងរកស៊ីគ្មានពេលសម្រាកដើម្បីយកលុយមកចិញ្ចឹមកូន និងបង់លុយធនាគារដែលបង និងខ្ញុំយករួមគ្នា ដឹងហើយថាខ្ញុំចិញ្ចឹមកូនផង បង់សាលាកូនរៀនផង ខ្ញុំហត់ណាស់ ចង់បញ្ចប់ជីវិតខ្លួនឯងម្តងៗ តែឃើញមុខកូនទាំង ២ គិតបកមកវិញ»។

តារាចម្រៀងរូបនេះ បាននិយាយបន្តថា «ខ្ញុំយំហួសចិត្តប្តីលួចមានស្រី តែប្តីខ្ញុំគេបែរជាថាខ្ញុំពូកែសម្តែង បងប្អូនជួយស្តាប់មើល ទាំងដែលគេដឹកយកស្រីមកដល់មុខផ្ទះខ្ញុំ បងប្អូនជួយស្តាប់ពាក្យគេនិយាយចុះទាំងដែលខ្ញុំការពេញច្បាប់»។
អតីតបេក្ខភាព The Voice Cambodia វ៉ាឌី ភាលី បានបន្ថែមថា «ពពោះកូនឲ្យគេ ២ ទៀត ខ្ញុំឈឺខ្លាំងណាស់ដូចគេយកកាំបិតមកចាក់ទ្រូងខ្ញុំទាំងរស់អ៊ីចឹង Video នេះ តាំងពីខែ ១១ ឆ្នាំ ២០២៣ ពេលគេចេញពីផ្ទះទៅបាត់មួយខែ»៕
អត្ថបទ ៖ ចាន់រ៉ា



-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


