ជីវិតកម្សាន្ដ
ពេជ្រ សោភា ត្រៀមខ្លួនទៅលក់អំពៅសាងវិញក្រោយចូលឆ្នាំរួច
ដូចដែលមហាជនកត់សម្គាល់ឃើញថា តារាចម្រៀងស្រីអ្នកនាង ពេជ្រ សោភា អំឡុងពេលជិតមួយឆ្នាំចុងក្រោយនេះសម្រាប់ទីផ្សារចម្រៀងរបស់នាងហាក់មានភាពស្ងប់ស្ងាត់ខ្លាំង ខណៈដែលជំងឺកូវីដ-១៩បានចាប់ផ្តើមផ្ទុះឡើង។
ការស្ងប់ស្ងាតចរាចរណ៍បទចម្រៀងពីសំណាក់តារាចម្រៀង ពេជ្រ សោភា អស់មួយរយៈកាលនេះបានធ្វើឲ្យមហាជននិងអ្នកគាំទ្រមួយចំនួនបានសួរនាំហើយទន្ទឹងរង់ចាំមើលវត្តមានរបស់នាងជាមួយការចេញបទចម្រៀងថ្មីៗដើម្បីប្រជែងសិល្បៈផងដែរ។

ប៉ុន្តែយ៉ាងណាមិញថ្មីៗនេះក៏ស្រាប់តែមានព័ត៌មានថា កន្លងមកតារាចម្រៀង ពេជ្រ សោភា បានធ្វើចម្រៀងចំនួន៣០បទរួចរាល់នៅក្នុងដៃ តែបែរជានាងបន្ដផ្អឹបទុកដោយមិនព្រមបញ្ចេញតទល់ជាមួយតារាល្បីៗផ្សេងទៀតឡើយ ហេតុនេះទើបធ្វើឲ្យកេរ្ដិ៍ឈ្មោះរបស់នាងប្រឈមភាពស្ងាត់ស្ងៀមរយៈពេលជាង១ឆ្នាំមកនេះ។
ដោយឡែកបើតាមការថ្លែងបញ្ជាក់ពីសាមីខ្លួន ពេជ្រ សោភា ហាក់មានចេតនាស្ទង់អ្នកគាំទ្រគឺនាងបានលើកឡើងថា ចូលឆ្នាំនេះខ្លួនប្រហែលគ្មានបទផ្ទុះទេ ហើយបើដូច្នេះមែននាងទំនងទុកសិល្បៈមួយអន្លើរហើយទៅលក់អំពៅសាងវិញហើយ។

តាមរូបភាពជាច្រើនសន្លឹកត្រូវបានពេជ្រ សោភា បង្ហោះនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនថាទៅថតបន្ទប់លោកគ្រូខ្ញុំវិញមានតែបន្ទប់ភ្លេងតែគ្មានចេះអ្វីបន្តិច។ សំខាន់ដឹងច្បាស់ថាបទចូលឆ្នាំដឹងតែអត់ផ្ទុះទាំងអស់ ចាក់ស៊ីលុយបើល្បីបានត្រឹម១អាទិត្យអស់ខ្យល់ ត្រូវដឹងគ្រូខ្លាំងគាត់អត់ចេះអួតទេធានាគ្មានបទល្បីចូលឆ្នាំ(ទៅលក់អំពៅវិញសិន)។ គេចាំមើលថាតើ សោភា នឹងមានអ្វីប្លែកឬទេខណៈមានការលើកឡើងថា គ្មានបំណងលើកទង់ជ័យសចុះចាញ់តែពេជ្រ សោភា ត្រៀមទៅលក់អំពៅសាំងវិញទេបើគ្មានបទល្បីចូលឆ្នាំ ?៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


