ជីវិតកម្សាន្ដ
ពេជ្រ សោភា បញ្ជាក់មូលហេតុក្រោយបង្ហោះសារលាអ្នកគាំទ្ររៀងរហូត
ក្រោយពីការបង្ហោះសារមួយ ដែលមានខ្លឹមសារហាក់បីដូចជាលាអ្នកគាំទ្រជារៀងរហូត រហូតធ្វើឱ្យមហាជន និងអ្នកសិល្បៈជាច្រើនមានការភ្ញាក់ផ្អើល និងចោទជាសំណួរជុំវិញមូលហេតុនោះ ទីបំផុតកំពូលតារាចម្រៀងស្រីដ៏ល្បីឈ្មោះ អ្នកនាង ពេជ្រ សោភា បានចេញមុខបកស្រាយការពិតហើយ។

ការបង្ហោះសារដែលមានន័យដូចជាការលាអ្នកគាំទ្រនាពេលកន្លងទៅ បានធ្វើឱ្យមហាជនជាច្រើន សម្តែងការព្រួយបារម្ភ និងមានការងឿងឆ្ងល់ថា ហេតុអ្វីបានជាតារាចម្រៀងស្រីដែលនៅតែមានប្រជាប្រិយភាពខ្លាំង និងរក្សាបាននូវកេរ្តិ៍ឈ្មោះល្បីល្បាញអស់រយៈពេលជាង ២ទសវត្សរ៍រូបនេះ បង្ហោះខ្លឹមសារបែបនោះ។
យ៉ាងណាមិញ តាមរយៈវីដេអូខ្លីមួយដែលមានអ្នកគាំទ្រសួរនាំដោយផ្ទាល់នៅលើឆាកតន្ត្រី អ្នកនាង ពេជ្រ សោភា បានបញ្ជាក់ថា មូលហេតុដែលធ្វើឱ្យនាងបង្ហោះសារបែបនោះ គឺដោយសារតែនាងមានជំងឺប្រចាំខ្លួនមួយ ដែលការព្យាបាលមិនអាចកំណត់ពេលវេលាច្បាស់លាស់បាន។
តារាចម្រៀងស្រីរូបនេះបានលើកឡើងថា តាមពិតទៅ មិនសូវមានមនុស្សដឹងអំពីបញ្ហាសុខភាពរបស់នាងនោះទេ ហើយដោយសារតែមិនអាចដឹងច្បាស់ពីរយៈពេលនៃការព្យាបាល ទើបនាងចង់រក្សាទុកការចងចាំ និងក្តីស្រលាញ់ដែលអ្នកគាំទ្របានផ្តល់ឱ្យនាងអស់រយៈពេលជាង ២០ឆ្នាំកន្លងមក។
អ្នកនាង ពេជ្រ សោភា បានបញ្ជាក់ទៀតថា ការចាកចេញពីវិស័យសិល្បៈនឹងកើតមានឡើង លុះត្រាតែស្ថានភាពជំងឺរបស់នាងឈានដល់ដំណាក់កាលធ្ងន់ធ្ងរប៉ុណ្ណោះ ខណៈបច្ចុប្បន្ននាងនៅតែមានសុខភាពល្អ និងសូមឱ្យមហាជនកុំមានការព្រួយបារម្ភខ្លាំងពេក។
ទោះបីជាមានការលើកឡើងអំពីបញ្ហាសុខភាពក៏ដោយ អ្នកនាង ពេជ្រ សោភា មិនបានបង្ហាញលម្អិតពីប្រភេទជំងឺ ឬស្ថានភាពជាក់លាក់របស់ខ្លួននោះឡើយ។
គួរបញ្ជាក់ថា តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពរូបនេះ នៅតែបន្តទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន និងនៅតែមានវត្តមានជាបន្តបន្ទាប់នៅក្នុងកម្មវិធីទូរទស្សន៍ ក៏ដូចជាកម្មវិធីប្រគំតន្ត្រីតូចធំជាច្រើននៅតាមបណ្តាខេត្តនានា ដោយបន្តរក្សាបាននូវប្រជាប្រិយភាពដូចដើម៕ ដោយ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


