ជីវិតកម្សាន្ដ
ឌីជេ ក្តិប រម្លឹកបណ្តាំចុងរបស់ឪពុកថា ឲ្យខំប្រឹងកែប្រែខ្លួនដើម្បីអនាគតកូនៗ
មិនខុសពីមហាជនអ្នកគាំទ្រ និងសិល្បករ-សិល្បការិនី ឯទៀតទេនៅថ្ងៃទិវាលោកឪពុក “តារាចម្រៀងរ៉េប ឌីជេ ក្តិប បានរម្លឹងការចងចាំ និងការដឹងគុណចំលោកឪពុករបស់ខ្លួនទោះបីលោកបានចែកឋានទៅហើយក្តី។ អ្វីដែលកាន់តែចាប់អារម្មណ៍ ឌីជេ ក្តិប បាននឹកដល់បណ្តាំចុងក្រោយរបស់ឪពុកដែលឲ្យខំប្រឹងកែប្រែខ្លួនដើម្បីអនាគតកូនៗ។

“ទិវាលោកឪពុក” កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ ឌីជេ ក្តិប ក៏បានបង្ហាញការសោកស្តាយដែលពុំមានឱកាសហៅឲ្យឪពុកបើកភ្នែកត្រឹមតែ ១វិនាទីដើម្បីមើលពីភាពជោគជ័យម្ដងទៀតរបស់ខ្លួន។ ឌីជេ ក្តិប បានរៀបរាប់ថា «Happy Father Day លោក ប៉ា»។
លោកនិយាយថា «ប៉ា! តើប៉ាមានបានមើលឃើញពីភាពស្រស់សង្ហាររបស់កូនប្រុសប៉ាម្នាក់នេះទេ? ពេលនេះ គឺ វាក្រោកឈរវិញបានហើយអាចត្រឡប់ទៅធ្វើការងារសិល្បៈដែលជាទេពកោសល្យពីធម្មជាតិបួករួមនិងការខិតខំហាត់រៀនរបស់វាវិញបានហើយ»។

តារាចម្រៀង ឌីជេ ក្តិប បន្តទៀតថា «ពិសេសគឺ វាអាចទៅធ្វើការកលុយវិញបានហើយ ប៉ុន្តែវាប្រាប់ខ្ញុំថា ទោះបីជាវាអាចរកលុយបានច្រើនប៉ុណ្ណាក៏វាមិនអាចទិញខ្សែជីវិតរបស់ប៉ាឲ្យបើកភ្នែកត្រឹមតែ ១វិនាទីដើម្បីមើលឃើញពីភាពជោគជ័យម្ដងទៀតរបស់វាបានទេ តែយ៉ាងណាក៏ដោយក៏វាអត់ដែលបានបំភ្លេចបណ្ដាំរបស់ប៉ាដែលប្រាប់ថាកូនត្រូវខំប្រឹងកែប្រែខ្លួនឯងដើម្បីអនាគតកូនៗរបស់កូនឲ្យបាន»។

ទស្សនិកជន និងអ្នកនិយមតាមដានវិស័យសិល្បៈបានដឹងហើយថា តារាចម្រៀងរ៉េបលោក ចាន់ សំណាង ហៅ ឌីជេ ក្តិប កន្លងមកគឺហាក់ឃ្លាតឆ្ងាយពីវិស័យសិល្បៈស្ទើរទាំងស្រុង។ ប៉ុន្តែ ជាការកត់សម្គាល់ថ្វីត្បិតមួយរយៈកន្លងទៅ ឌីជេ ក្តិប មិនសូវមានវត្តមានលើវិថីសិល្បៈក្តីតែលោកមិនបានបង្ហាញពីការបោះបង់នោះទេពោលគឺ លោកតែបង្ហាញពីឆន្ទៈស្រលាញ់ និងវិលចូលវិស័យមួយនេះ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


