ជីវិតកម្សាន្ដ
មិនកើតក្នុងត្រកូលអ្នកមាន តែ មាស នីតា ថា សំណាងខ្លាំងបំផុត កើតចេញពីគ្រួសារអ្នកបោសសំរាមតាមផ្លូវ
អតីតបេក្ខភាពកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក និងជាតារាចម្រៀងកញ្ញា មាស នីតា ដែលកន្លងមកនាងតែងទទួលបានការគាំទ្រ និងបានស្គាល់នាងតាមរយៈការ Cover (ច្រៀងឡើងវិញ) ជាពិសេសគឺបទ”ផ្លូវណាទៅផ្ទះម៉ែក្មេក” កត់សម្គាល់ឃើញថា បច្ចុប្បន្នទីផ្សារសិល្បៈរបស់នាងហាក់កំពុងទទួលបានការគាំទ្រ និងហក់ឡើងក្នុងស្រទាប់មិត្តៗយុវវ័យ។

នេះអាចចាត់ទុកថា ជាជោគជ័យមួយកម្រិតថែមទៀតសម្រាប់អាជីពសិល្បៈសព្វថ្ងៃរបស់ស្រីស្អាត មាស នីតា ខណៈកន្លងមកថ្វីត្បិតនាងមិនអាចក្ដាប់បានឱកាសក្លាយជាម្ចាស់ពានក៏ពិតមែនតែ នីតា រក្សាបានទីផ្សារការងារច្រើនគួរសមពិសេសការចេញច្រៀងតាមបណ្តាខេត្តនានាជាដើម។
កាន់តែចាប់អារម្មណ៍លើខ្សែជីវិតរបស់តារាស្រីរូបនេះគឺ នាងបានអះអាងថា ទោះបីខ្លួនមិនកើតក្នុងត្រកូលគ្រួសារអ្នកមាន ប៉ុន្តែនាងមានសំណាងខ្លាំងបំផុតដែលបានកើតចេញពីគ្រួសារអ្នកបោសសំរាមតាមផ្លូវ មានតែម្តាយ និងបងប្រុសចាំផ្តល់កម្លាំងចិត្តរហូតឆ្លងកាត់ឧបសគ្គលំបាកជាច្រើនទើបមានពន្លឺដល់ថ្ងៃនេះ។

មាស នីតា បាននិយាយថា “ខ្ញុំគ្មានសំណាងមានក្រុមគ្រួសារដែលចាំជួយ Support ពីក្រោយទេ តែខ្ញុំមានសំណាងធំបំផុតដែលខ្ញុំកើតចេញពីគ្រួសាអ្នកបោសសំរាមតាមផ្លូវ ហើយមានតែម៉ែ និងបងប្រុស ខ្ញុំប្រាប់ឲ្យតស៊ូ នឹងរឹងមាំបំផុតក្នុងជីវិតនេះដោយខ្លួនឯងព្រោះយើងក្រ”។

កញ្ញា មាស នីតា ធ្លាប់បានផ្តល់សម្ភាសន៍ប្រាប់ «កម្ពុជាថ្មី» ថា មុនពេលដែលជីវិតនាងឈានដល់ចំណុចនេះ គឺបានឆ្លងកាត់ការលំបាកជាច្រើនដោយនាងកំព្រាឪពុកតាំងពីក្មេងពោល គឺនាងរស់នៅជាមួយម្តាយជាស្រ្តីមេម៉ាយ និងបងប្រុសដែលពួកគាត់ប្រកបរបរដើរបោសសំរាមយ៉ាងលំបាកកាលពេលនាងនៅតូច។ ប៉ុន្តែអ្វីដែលបានមកពេលនេះ គឺកើតចេញពីការខិតខំដើម្បីបើកផ្លូវសម្រាប់ខ្លួនឯង និងគ្រួសារ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


