ជីវិតកម្សាន្ដ
កញ្ញា ស្លឹកឈើ ទទួលស្គាល់កំហុស ក្រោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប កោះហៅបំភ្លឺ
ទីបំផុតលោក ហត កើ ហៅ កញ្ញា ស្លឹកឈើ បានចូលបំភ្លឺ និងទទួលស្គាល់កំហុសឆ្គងរបស់ខ្លួនបន្ទាប់ពីត្រូវបានខាង មន្ទីរវប្បធម៌ និងវិចិត្រសិល្ប ខេត្តសៀមរាប កោះហៅបំភ្លឺជុំវិញករណីបង្ហោះផ្សព្វផ្សាយជាសាធារណៈនូវវីដេអូខ្លីៗដែលមានរូបភាពប្រាសចាកពីក្រមសីលធម៌បង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជាតិ ពិសេសតម្លៃកុមារកម្ពុជា។

លោក ហត កើ ដែលប្រើប្រាស់គណនីបណ្ដាញសង្គមហ្វេសប៊ុកមានឈ្មោះ កញ្ញា ស្លឹកឈើ Fashion និង សាលា Kanha Slerkcher Catwalk Class ត្រូវបានមន្ទីរវប្បធម៌ និងវិចិត្រសិល្បខេត្តសៀមរាបកោះហៅឱ្យចូលខ្លួនមកបំភ្លឺការពីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ម្សិលមិញ។
បន្ទាប់ពីទទួលបានការអប់រំ និងណែនាំរបស់មន្ទីរវប្បធម៌ កញ្ញា ស្លឹកឈើ បានសុំទោសជាសាធារណៈ និងសន្យាបញ្ឈប់សកម្មភាពដែលនាំឲ្យប៉ះពាល់ដល់តម្លៃសង្គម និងកុមារ។

កញ្ញា ស្លឹកឈើ បានបញ្ជាក់ឲ្យដឹងថា “ក្រុមការងារក៏ដូចប្អូនៗដែលជាតារាបង្ហាញម៉ូត រួមទាំងអាណាព្យាបាលបានជួប និងបានទទួលការអប់រំ ណែនាំ តម្រង់ទិសពីថ្នាក់ដឹកនាំរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បខេត្តសៀមរាប និងតំណាងមន្ទីពាក់ព័ន្ធ”។ កញ្ញា ស្លឹកឈើ បានបន្តថា លោកពិតជាអរគុណដល់ខាងមន្ទីរដែលបានអប់រំ និងណែនាំតម្រង់ផ្លូវសម្រាប់ការផលិតវីដេអូក្រោយៗទៀតដើម្បីកុំឲ្យមានកំហុសឆ្លងដែលនាំឱ្យប៉ះពាល់ដល់សង្គមជាតិ។
កញ្ញា ស្លឹកឈើ បានបន្ថែមថា ក្រុមខ្លួន និងធ្វើតាមការណែនាំរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បខេត្តសៀមរាប ដើម្បីកុំឱ្យមានកំហុសឆ្លងបន្តទៀត នៅពេលដែលផលិតវីដេអូក្រោយៗទៀត។

គួររម្លឹកថាកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ខាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បខេត្តសៀមរាបបានចេញលិខិតអញ្ជើញលោក ហត កើ ឬ កញ្ញា ស្លឹកឈើ Fashion ចូលរួមប្រជុំ និងបកស្រាយករណីបង្ហោះផ្សព្វផ្សាយជាសាធារណៈនូវវីដេអូខ្លីៗប្រាសចាកពីក្រមសីលធម៌ និងប៉ះពាល់តម្លៃកុមារ។

កញ្ញា ស្លឹកឈើ ត្រូវបានមហាជន និងអ្នកគាំទ្រស្គាល់ថា ជាអ្នកច្នៃម៉ូតសំលៀកបំពាក់ពីស្លឹកផ្ការុក្ខជាតិ និងគ្រូដើរបង្ហាញម៉ូតនៅខេត្តសៀមរាប។ លោកធ្លាប់បង្ហាត់បង្ហាញដល់សិស្សជាច្រើនដែលចង់ចេះដើរម៉ូត និងអ្នកចង់ចូលប្រកួតបវរកញ្ញាសម្រាប់យុវតីពេញវ័យ និងកុមារីជាដើម៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


