ជីវិតកម្សាន្ដ
តន្ត្រីទសវត្សរ៍ទី៦០-៧០ និងក្រុមព្រះសុរិយា សហការរំលឹកថ្ងៃកំណើតអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត
ដើម្បីជាការគោរពដឹងគុណដល់លោកតាអធិរាជសំឡេង មាស ស៊ិន ស៊ីសាមុត ដែលបានបន្សល់ទុកនូវស្នាដៃបទចម្រៀងល្បីល្បាញជាច្រើននោះ តន្ត្រីទសវត្សរ៍ទី៦០-៧០ និងក្រុមព្រះសុរិយាបានសហការគ្នាធ្វើពិធីរំលឹកថ្ងៃកំណើគម្រប់អាយុ ៩១ឆ្នាំ ជូនដល់វិរៈសិល្បករជើងចាស់ដ៏ល្បីល្បាញរូបនេះ។

ក្រុមព្រះសុរិយាបានបញ្ជាក់ឲ្យដឹងថា ឆ្នាំនេះក្រុមព្រះសុរិយាបានទទួលសេចក្តីទុកចិត្តពីតន្ត្រីទសវត្សរ៍ទី៦០-៧០ រៀបចំនូវពិធីរំលឹកថ្ងៃកំណើតជូនលោកអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត គម្រប់ ៩១ឆ្នាំ (២៣ សីហា ១៩៣៣-២០២៤)។ ពិធីនេះក៏មានវត្តមានកំពូលតារាភាពយន្តខ្មែរ ផ្ការីកគ្រប់រដូវលោកស្រី ឌី សាវ៉េត ,លោកគ្រូ អ៊ុក សំអាត កវី ,ឯកឧត្តម បណ្ឌិត ហ៊ឹម សុភី ,លោក មាស សាវ៉ាន់ តារាចម្រៀង និងក្មួយៗលោកអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត និងអ្នកគាំទ្រផងដែរ។
ក្រុមព្រះសុរិយាបានបន្តទៀតថា នេះគឺជា កិត្តិយសដែលក្រុមព្រសុរិយាបានសហការរៀបចំកម្មវិធីនេះជាមួយតន្ត្រី ទសវត្សរ៍ទី៦០-៧០ ដែលនេះជាបេសកកម្មមួយរបស់ក្រុមព្រះសុរិយា។ គេចងចាំថា តារាចម្រៀងលោកតា ស៊ិន ស៊ីសាមុត គឺជា អ្នកនិពន្ធបទចម្រៀង និងអ្នកចម្រៀងខ្មែរដ៏ល្បីល្បាញនាអំឡុងទស្សវត្ស ៥០ ដល់ ៧០។ គាត់មានរហស្សនាមថា អធិរាជសំឡេងមាស។

សូមជម្រាបជូនថា តន្ត្រីទសវត្សរ៍ទី៦០-៧០ តែងតែប្រារព្ធកម្មវិធីនេះជូនដល់លោកអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ជារៀងរាល់ឆ្នាំផងដែរ ដើម្បីជាការគោរពដឹងគុណដល់លោកអធិរាជសំឡេងមាស ដែលបានបន្សល់ទុកនូវបទចម្រៀងដ៏ល្អឯកគ្មានពីររាប់ពាន់បទជូនមកដល់ជនានុជនតាំងពីសម័យសង្គមរាស្ត្រនិយម រហូតមកដល់សម័យតេជោសន្តិភាពនេះ។

លោកតា ស៊ិន ស៊ីសាមុត ទទួលមរណៈភាពក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមនៅក្នុងឆ្នាំ១៩៧៦។ លោកតា ស៊ិន ស៊ីសាមុត ជាវរជនតែមួយគត់ដែលបានបន្សល់ទុកនូកេរិ៍្តឈ្មោះដ៏ល្អសម្រាប់ជាតិខ្មែរនៅសតវត្សទី២០។ វិស័យសិល្បៈសំឡេងចម្រៀងរបស់លោកសមជាអធិរាជសំឡេងមាសស្ថិតដក់ជាប់ក្នុងអារម្មណ៍អ្នកចម្រៀងខ្មែរក្រោយៗមក៕
អត្ថបទ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


