ជីវិតកម្សាន្ដ
តារាសម្ដែង លោក លី សុខជន តូចចិត្តដែលសមាគមសិល្បករខ្មែរមើលរំលង
តារាសម្តែង លោក លី សុខជន ដែលគេស្គាល់ជាឪពុកបង្កើតរបស់តារាសម្តែង លី ច័ន្ទសីហា បានបង្ហាញអារម្មណ៍តូចចិត្ត ខណៈសមាគមសិល្បករខ្មែរតែងមើលរំលងលោក និងកូនស្រី នៅពេលមានកម្មវិធីជួបជុំធំៗ មួយចំនួន នាពេលកន្លងមក។

តារាសម្តែងជើងចាស់ លោក លី សុខជន បានបង្ហោះខ្លឹមសារលើកឡើងថា «ផុសៗ ទៅ ខ្លាចសមាគមសិល្បៈច្រឡំថាខ្ញុំហោះទៅនៅស្រុកគេចោលសិល្បៈ តាមពិតថតឲ្យ លោក កៅ សីហា តែរហូតនឹងតាំងពីបទចម្រៀង MV ជាដើម»។
លោក លី សុខជន បន្តថា «មានតែសមាគមទេដែលមិនចាំ មានកម្មវិធីធំដុំ ខ្ញុំសង្កេតឃើញថា រំលងខ្ញុំ និងកូនស្រីជារឿយៗ ប្រហែលជាគាត់ភ្លេច ឬក៏ច្រឡំថាបានហៅដែរ កម្មវិធីសមាគមសិល្បៈ បើគេមិនហៅ ខ្ញុំ និងកូនស្រី អ្នកណាទៅហ៊ានប្រាប់គេថាហៅខ្ញុំផងខ្ញុំគឺជាអ្នកសិល្បៈដែរ តែទោះជាយ៉ាងណាក៏ដោយ ក៏ទស្សនិកជនបានទទួលស្គាល់ពួកខ្ញុំរួចទៅហើយ (សុំទោស) ឬក៏ច្រឡំថាបាត់មុខហោះទៅស្រុកគេ?»។

លោកបានបន្ថែមថា និយាយឲ្យចំទៅ ក្នុងគ្រួសារមួយកូនតែបួនដប់នាក់នៅយើងច្រឡំ ចុះនេះរាប់ពាន់នាក់ វាតែងតែភាន់អញ្ចឹងហើយ។
បន្ទាប់ពីមានការលើកឡើងរបស់លោក លី សុខជន ខាងលើនេះ គេឃើញមានអ្នកគាំទ្រមួយចំនួនបានបញ្ចេញទស្សនៈវែកញែក និងស្នើដល់សមាគមសិល្បករខ្មែរគួរពិនិត្យផងដែរ ខណៈ លោក សុខជន គឺជាសិល្បករជើងចាស់ផងនោះ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoប្រមុខការពារជាតិថៃ៖ កម្ពុជាត្រូវបំពេញ២លក្ខខណ្ឌដើម្បីដោះលែងទាហានខ្មែរ និង៤លក្ខខណ្ឌសម្រាប់ការបើកព្រំដែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoBoonsin Padklang សារភាពថា ខ្លួនពិតជាផ្គើនបញ្ជារបស់រដ្ឋាភិបាលថៃ ដែលឲ្យឈប់បាញ់ជាមួយកម្ពុជា មែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoNikkei Asia៖ «អាមេរិក មើលឃើញសម្តេច ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលនៅឥណ្ឌូ-ប៉ាស៊ីហ្វិក»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃបញ្ជូនសពពលករខ្មែរម្នាក់ដែលគាំងបេះដូងស្លាប់មកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoមនុស្សស្លាប់ដោយសារគ្រោះទឹកជំនន់ដ៏សាហាវនៅ អយុធ្យា បន្តកើនឡើង


