Connect with us

ជីវិតកម្សាន្ដ

ម៉ៃ សុគន្ធ ផ្ដាំដល់យុវវ័យទាំងអស់ សូមកុំយកគំរូអាក្រក់តាមខ្លួន និងសន្យាកែប្រែកំហុសឆ្គង

បានផុស

នៅ

ក្រោយ​ដឹង​កំហុស​ឆ្គង​របស់​ខ្លួន តារា​ចម្រៀង លោក ម៉ៃ សុគន្ធ បាន​ចេញមុខ​សុំទោស​ជា​សាធារណៈ​ចំពោះ​ថ្នាក់ដឹកនាំ និង​មហាជន ព្រមទាំង​ផ្ញើ​សារ​ដល់​យុវវ័យ​ទាំងអស់ កុំ​យក​គំរូ​អាក្រក់​តាម​ខ្លួន និង​សន្យា​កែប្រែ​កំហុស​ឆ្គង​ចាប់ពី​ពេលនេះ​តទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ៃ សុគន្ធ បាន​រៀបរាប់​ខ្លឹមសារ​កាលពី​យប់​ថ្ងៃ​ទី ០៥​ ខែកញ្ញា​ ឆ្នាំ​ ២០២៤ ​ថា «ខ្ញុំបាទ ​ម៉ៃ សុគន្ធ ជា​ដំបូង​សូម​លើក​ម្រាមដៃ ​១០​ ជម្រាបសួរ និង គោរព​ដល់​ថ្នាក់​ដឹកនាំ​គ្រប់​ជាន់ថ្នាក់ សម្តេច​ពុក សម្តេចម៉ែ សម្តេច​បវរ​ធិបតី ហ៊ុន ម៉ាណែត និង ​លោក​ជំទាវ​បណ្ឌិត ពេជ្រ ចន្ទ​មុន្នី និង​សូម​គោរព​ដល់​លោកពូ​អគ្គស្នងការ​ ស​ ថេត​ និង​លោក​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ និងអគ្គ​ស្នងការ​រង ​លោកពូ ជួន ណា​រិន្ទ គោរព​ដល់​លោកជំទាវ ម៉ៅ ចំណាន​ ដែល​ជា​ប្រធាន​សមាគម​សិល្បៈ​ខ្មែរ»។

តារា​ចម្រៀង ម៉ៃ សុគន្ធ​ បន្តទៀតថា «ខ្ញុំ​ក្រាប​សុំទោស និង​លើក​ម្រាមដៃ​ ១០ ជូន​ចំពោះ​ថ្នាក់ដឹកនាំ ដោយ​យប់មិញ (​ថ្ងៃ​ព្រហស្បតិ៍​ ទី​ ០៥ ​ខែកញ្ញា ​ឆ្នាំ​ ២០២៤​ ដោយ​ខ្ញុំបាទ​បើកបរ​រថយន្ត​មិនបាន​គោរព​ច្បាប់​ចរាចរណ៍ ដោយ​ខ្ញុំបាទ​បានចេញ​កម្មវិធី​មាន​ញ៉ាំ​ជាតិ​ស្រវឹង​ជាប់​ក្នុង​ខ្លួន​ បើកបរ​បំពាន​ច្បាប់​ចរាចរណ៍​ និង​មិនបាន​គោរព​តាម​សញ្ញា​បញ្ជា​របស់​នគរបាល​ចរាចរណ៍​ដែល​អនុវត្ត​រឹត​បណ្តឹង​ច្បាប់​លើ​ដង​ផ្លូវ»។

លោក​និយាយ​ទៀត​ថា ដោយ​ពេល​នោះ លោក​មាន​ការ​ភ័យ​ពេក​ លោក​គ្មាន​ចេតនា​អ្វី​លើស​ពី​ហ្នឹង​ទេ គ្រាន់តែ​រូប​លោក​ខ្លាច​ពេល​ដល់​ចុះ​ទៅ​ផាក​ពិន័យ​មាន​អ្នកកាសែត​មក​ថត ​ខ្លាច​បាត់បង់​កិត្តិយស ជា​ចុងក្រោយ លោក​សុំ​លើក​ម្រាមដៃ​ ១០ ​ក្រាប​សំពះ​ម្តងទៀត គោរព​ទៅដល់​ថ្នាក់ដឹកនាំ​គ្រប់​ជាន់​ថ្នាក់​ សូម​មេត្តា​លើកទោស​ដល់​រូបលោក​ផង។

លោក ម៉ៃ សុគន្ធ បញ្ជាក់​ទៀត​ថា «ខ្ញុំ​សូម​សន្យា​ចាប់ពី​ថ្ងៃនេះ​ទៅ នឹង​កែប្រែ​កំហុស​ខុសឆ្គង​មួយ​នេះ ហើយ ខ្ញុំបាទ​ ម៉ៃ សុគន្ធ សូម​ផ្ញើ​សារ​មួយ​នេះ​ សូម​បងប្អូន​យុវវ័យ​ទាំង​អស់​កុំ​យក​គំរូ​អាក្រក់​តាម​ខ្ញុំ សូម​ពុក​ម៉ែ​បងប្អូន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ​និង​ត្រូវ​គោរព​បងៗ​ សមត្ថកិច្ច​ដែល​អនុវត្ត​ច្បាប់​ចរាចរណ៍​តាម​គ្រប់​គោលដៅ​ទាំងអស់​ ហើយក៏​សូមទោស​ដល់​បងៗ​ សមត្ថកិច្ច នៅ​ខណ្ឌ​ផង​ដែរ»។

បន្ថែម​ពី​នេះ​ លោក ម៉ៃ សុគន្ធ បាន​បន្ថែមថា «ជា​ចុង​បញ្ចប់​សូម​ជូនពរ​ពុក​ម៉ែ​បងប្អូន​ខ្មែរ​ទាំងអស់​សុខភាព​ល្អ ​រក​ទទួល​មាន​បាន​ទាំងអស់គ្នា ​និង​រួបរួម​គ្នា​ ខ្មែរ​ស្រឡាញ់​ខ្មែរ»។

គួរ​បញ្ជាក់​ថា តារា​ចម្រៀង​ងារ​កំពូល​ទើស ​លោក ម៉ៃ​ សុគន្ធ បាន​បើក​រថយន្ត​ស៊េរី​ទំនើប​ម៉ាក LA ND CRUISER ​ព្យាយាម​គេច​ពី​គោលដៅ​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ និង​ពិនិត្យ​ជាតិ​អាកុល (​គ្រឿង​ស្រវឹង​) រហូត​ជ្រុល​ទៅ​បុក​រះ​កង់​បី​ឥណ្ឌា​ពីរ​គ្រឿង និង​រេ​ចង្កូត​បុក​របាំង​ថ្ម​ពុះ​ចែក​ផ្លូវ​បន្ថែម​ទៀត។

ករណី នៃ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ ១២ និង ២៥ នាទី រំ​លង​អធ្រាត្រ ​ឈានចូល​ថ្ងៃទី​ ០៥ ខែកញ្ញា​ ឆ្នាំ ២០២៤ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ សង្កាត់​ទទឹក​ថ្លា​ ខណ្ឌ​សែន​សុខ រាជធានី​រាជធានី៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

បី​ប្រទេស​ប៉ុណ្ណោះ​​ក្នុង​អង្គការ​ណាតូ ដែល​មាន​ក្បាល​គ្រាប់​​នុយក្លេអ៊ែរសរុប​ជាង ៥ ៧០០​គ្រាប់

កីឡា២៦ នាទីutes មុន

មិន​អាច​មើល​ស្រាលបានទេ! មិន​ស្រួល ៥០​លាន​រៀល​ និង​ខ្សែក្រវាត់​អាច​ធ្លាក់​ចូល​ដៃ​ វ៉ាន់ វឿន​

ព័ត៌មានជាតិ២៧ នាទីutes មុន

ទង្វើក្លែងឯកសណ្ឋាន និងនិយាយវាយប្រហារដល់ទឹកចិត្តកងទ័ព តើត្រូវជាប់ទោសទណ្ឌបែបណា?

ព័ត៌មានជាតិ៣០ នាទីutes មុន

លោក ហេង សួរ ៖ ការចូលរួមពីពលរដ្ឋគ្រប់ស្រទាប់វណ្ណៈក្នុងការគាំទ្រដល់ កងកម្លាំងប្រដាប់អាវុធនៅជួរមុខ រឹតតែធ្វើឲ្យកម្លាំងការពារជាតិកម្ពុជាកាន់តែរឹងមាំ

សេដ្ឋកិច្ច៣២ នាទីutes មុន

​អ្នកឧកញ៉ា លឹម ហេង៖ ព្រំដែនបិទ ខាតទាំងកម្ពុជា និងថៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ សកម្មជនប្រឆាំង អែម ពិសិដ្ឋ ជ្រកកោនដីថៃក្លែងឯកសណ្ឋានទ័ពសម្ដែងវីដេអូ បំបាក់ទឹកចិត្តកងទ័ព ផ្សាយព័ត៌មានក្លែងក្លាយ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

Breaking News! អតីតនាយករដ្ឋមន្ត្រីថៃ Suchinda ទទួលមរណភាព

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មន្ទីរបញ្ចកោណ បញ្ជូនទាហានម៉ារីន ៧០០នាក់ទៀតទៅ LA ខណៈអំពើហិង្សាកាន់តែធ្ងន់ធ្ងរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការពារជាតិស្នើឱ្យចាត់វិធានការលើសកម្មជនប្រឆាំងក្លែងឯកសណ្ឋានកងទ័ព ធ្វើសកម្មភាពបំបាក់ទឹកចិត្តកងទ័ព  

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ការប្រឌិតព័ត៌មានពីបញ្ហាព្រំដែនកម្ពុជា-ថៃរបស់ក្រុមប្រឆាំង ជាចរិតនយោបាយគ្មានភាពថ្លៃថ្នូរ និងគួរឱ្យស្អប់ខ្ពើម

Sokha Hotels

ព័ត៌មានពេញនិយម