Connect with us

ជីវិតកម្សាន្ដ

សង្សារថ្មីទៀតហើយ? ផ្ទុះការសង្ស័យ ក្រោយប្រទះឃើញ Ryu Jun Yeol អង្គុយតែ២នាក់ តារាស្រីដ៏ល្បីល្បាញរូបនេះ

បានផុស

នៅ

កាលពីថ្មីៗនេះ មានរូបភាពមួយបានលេចឡើងនៅលើបណ្ដាញសង្គម ដែលបានបង្កឲ្យមានការងើយឆ្ងល់ចំពោះទំនាក់ទំនងរបស់តារាសម្ដែងប្រុស Ryu Jun Yeol និង តារាស្រី ដ៏ល្បីល្បាញ Krystal។ តាមរយៈរូបភាព ធ្វើឲ្យទាក់ទាញចំណាប់អារម្មណ៍មហាជន ត្រូវបានគេចែករំលែកជាង២ម៉ឺននាក់ឯណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួររំលឹកឲ្យដឹងដែរថា Ryu Jun Yeol ធ្លាប់បានពាក់ព័ន្ធទៅនឹងរឿងអាស្រូវស្នេហាត្រីកោណ ដែលគេចោទថា ខ្លួនជាមនុស្សប្រុសបោកប្រាស់ សាវ៉ា មិនស្មោះត្រង់ជាមួយនឹងគូស្នេហ៍ ដោយលួចទាក់ទងនឹងតារាសម្ដែងស្រី Han Sohee ប៉ុន្ដែដោយទទួលរងសម្ពាធពីមហាជនមិនពេញចិត្តខ្លាំងពេក ពួកគេក៏បានចែកផ្លូវគ្នាវិញ ថ្មីៗកន្លងទៅនេះ។

ជុំវិញនឹងកេរ្តិ៍ឈ្មោះមិនល្អខ្លួនមិនទាន់ស្ដារបានមកវិញផង ពេលនេះ Ryu Jun Yeol ត្រូវបានមហាជនចោទការសង្ស័យ និង មិនពេញចិត្តជាខ្លាំង ក្រោយឃើញខ្លួន អង្គុយមើលកីឡាករវាយកូនបាល់ នៅសហរដ្ឋអាមេរិក ជាមួយនឹងតារាស្រី Krystal ដែលជាអតីតសមាជិកក្រុម F(X) តែ២នាក់។

ជាមួយគ្នានេះ អ្នកលេងបណ្ដាញសង្គមជាច្រើនបាននិយាយថា ហេតុអ្វីបានជា តារាប្រុសរូបនេះ តែងតែទាក់ទាញបានមនុស្សស្រីដែលស្អាតជាងគេបែបនេះ ខណៈដែល Krystal គឺជាតារាស្រី ដែលមានប្រជាប្រិយភាព ជាពិសេសមានរូបសម្រស់ស្រស់ស្អាត ដែលបុរសគ្រប់រូបប្រាថ្នាចង់បាន។

យ៉ាងណាមិញ នេះគ្រាន់តែជាការសង្ស័យរបស់អ្នកលេងបណ្ដាញអ៉ិនធើណែតប៉ុណ្នោះ ដោយសារតែពួកគេស្អប់តារាប្រុសរូបនេះ មិនចង់ឃើញនៅក្បែរស្និទស្នាលនឹងនារីណាម្នាក់ឡើយ បន្ទាប់មានរឿងអាស្រូវក្បត់ចិត្តអតីតសង្សារខ្លួន ដែលទាក់ទងគ្នាអស់រយៈពេល៦ឆ្នាំ៕

ប្រភព៖ Koreaboo

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម