ជីវិតកម្សាន្ដ
អ្នកនាង ខាត់ សុឃីម យំរាល់ពេលនឹកដល់មនុស្សសំខាន់ ២នាក់
ខួប២ឆ្នាំនៃការបាត់បង់ លោក ខាត់ ចំរើន តារាស្រីពហុជំនាញដ៏មានប្រជាប្រិយភាពផ្នែកសិល្ប:គ្រប់ទម្រង់ អ្នកនាង ខាត់ សុឃីម បានរៀបរាប់ថា អ្នកនាងតែងដេកយំទឹកភ្នែករាល់ពេលដែលនឹកដល់ប្អូនប្រុស និងឪពុកជាទីស្រលាញ់ ដែលបានចាកចេញពីគ្រួសារគ្មានថ្ងៃត្រឡប់។

ជារឿយៗ តារាពហុជំនាញរូបនេះ តែងលើករំលឹកដល់អនុស្សាវរីយ៍ល្អៗជាច្រើន ចំពោះលោកឪពុកជាទីស្រលាញ់ និងប្អូនប្រុសគឺលោក ខាត់ ចំរើន បន្ទាប់ពីអ្នកទាំង២ បានចែកឋានទៅ ខណៈដែលគ្រួសារសិល្បៈបុរាណនេះ ធ្លាប់មានអនុស្សាវរីយ៍លើវិថីមួយនេះ ជាច្រើនឆ្នាំរួមគ្នា មិនត្រឹមជាការបាត់បង់សាច់ញាតិ តែក៏ជាការបាត់បង់ដៃគូល្អផងដែរ។
តួយ៉ាង នៅថ្ងៃខួប២ឆ្នាំ នៃការបាត់បង់លោក ខាត់ ចំរើន អ្នកនាង ខាត់ សុឃីម បានរៀបរាប់ភ្ជាប់រូបភាពថា “២ឆ្នាំហើយ សោកស្តាយហួសពេលជីវិតមិនទៀង គឺបានធ្វើឲ្យខ្ញុំគិតច្រើន ហើយយំរាល់ពេល បាត់ប្អូន បាត់ឪពុក បាត់ដៃគូរដ៏ល្អ (២០.១១.២ ០២២/២០.១១.២០២៤) នឹកណាស់លោកអើយ” ។

សូមរំលឹកថា តារាកំប្លែងនិងជាអ្នកចម្រៀងបុរាណ លោក ខាត់ ចំរើន បានទទួលមរណភាព កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងវ័យ៤០ឆ្នាំ ដោយជំងឺប្រចាំកាយ។ ដំណឹងមរណភាពរបស់លោក ត្រូវបានអ្នកគាំទ្រព្រមទាំងសិល្បករសិល្បការិនីជាច្រើន ចូលរួមសម្តែងការសោកស្តាយ និងចាត់ទុកថា ជាការបាត់បង់ធន់ធានសិល្បករដ៏មានប្រជាប្រិយភាព និងទេពកោសល្យផ្នែកសិល្ប:ស្ទើរគ្រប់ជំនាញមួយរូបផងដែរ៕ អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


