ជីវិតកម្សាន្ដ
ខាត់ សុឃីម ចេញបកស្រាយ ក្រោយមានការលើកឡើងថាខ្លួន ត្រូវសម្តេចតេជោព្រមាន កុំឱ្យញុះញ៉ុងបង្កភាពវឹកវរក្នុងសង្គម
តារាស្រីពហុជំនាញអ្នកនាង ខាត់ សុឃីម បានចេញមុខបកស្រាយក្រោយមានការចុះផ្សាយព័ត៌មានដោយបានលើកឡើងថា សម្តេចតេជោហ៊ុនសែនព្រមានអ្នកនាងកុំឱ្យញុះញ៉ុងបង្កភាពវឹកវរក្នុងសង្គម បើមិនចង់ជាប់គុក។

បន្ទាប់ពីមានការលើកឡើងដូចខាងលើ តារាស្រីល្បី ឈ្មោះអ្នកនាង ខាត់ សុឃីម ថា ការចេញមុខបកស្រាយជុំវិញរឿងរ៉ាវនេះ ក៏ដោយសារឃើញបងប្អូន ក៏ដូចជាទស្សនិកជន Call និង Chat មកសួរនាំច្រើន ហេតុនេះ អ្នកនាងសុំបញ្ជាក់ឱ្យច្បាស់លាស់កុំឱ្យបន្តយល់ច្រឡំទៀត និងអរគុណសាធារណជនទាំងអស់ដែលព្រួយបារម្ភពីអ្នកនាង។
អ្នកនាង ខាត់ សុឃីម បញ្ជាក់ដែរថា ការលើកឡើងខាងលើនោះ ជាការលាបពណ៌ដ៏អាក្រក់លើរូបអ្នកនាង ពិសេសជាការមួលបង្កាច់បង្ខូចកិត្តិយសកេរ្តិ៍ឈ្មោះ និងបង្កការយល់ច្រឡំចំពោះថ្នាក់ដឹកនាំដែលគេរៀបចំធ្វើឡើងក្នុងបំណងបំបែកបំបាក់ផ្ទៃក្នុងនិងសាមគ្គីភាពកម្ពុជាយើងនៅចំពេលដែលថៃកំពុងឈ្លានពានកម្ពុជា។
អ្នកនាង ខាត់ សុឃីម បានរៀបរាប់ទៀតថា ទាំងរូបអ្នកនាង និង ប្រជាជនកម្ពុជា ១៧លាននាក់ នៅតែឈរលើគោលការណ៍សាមគ្គីភាពយ៉ាងរឹងមាំជាមួយកងកម្លាំងប្រដាប់អាវុធ និងរាជរដ្ឋាភិបាលកម្ពុជា ពោលគឺកម្លាំងរួបរួមនេះស្ថិតនៅលើខ្សែបន្ទាត់ត្របាញ់ចូលគ្នាជាធ្លុងតែមួយ អមដោយជំនឿជាក់យ៉ាងមុតមាំលើរាជរដ្ឋាភិបាលកម្ពុជា៕ ដោយ : ចាន់រ៉ា
សូមស្តាប់វីដេអូពេញ៖
-
កីឡា៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


