ជីវិតកម្សាន្ដ
ខាត់ សុឃីម កាន់តែទទួលបានប្រជាប្រិយភាព ក្រោយចាប់គូចម្រៀងជាមួយតារាជាច្រើនដួង អបអរបុណ្យធំជាតិ
ចាប់តាំងពីបើកទំព័រឆ្នាំសកល២០២៥រហូតមកដល់ពេលនេះ ជីវិតតារាពហុជំនាញ ខាត់ សុឃីម ហាក់រីកដុះដាលទាំងមុខជំនួញ និងអាជីពសិល្បៈ។ តួយ៉ាង បើនិយាយពីមុខជំនួញ អ្នកនាងមិនត្រឹមតែលក់ផលិតផលសម្រស់ប៉ុណ្ណោះទេ ក៏បានបោះជំហានមួយថែមទៀតលើវិស័យអចលនទ្រព្យផងដែរ។
ទោះបីជាបង្កើតមុខជំនួញបន្ថែម ប៉ុន្តែអ្នកនាងនៅតែបន្តជំនាញសិល្បៈរបស់ខ្លួន ក្នុងការប្រគំតន្ត្រីភ្លេងបុរាណតាមកម្មវិធីនានា ក៏ដូចជាអាជីពជាតារាចម្រៀង ខណៈក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ តារាចម្រៀងស្រីរូបនេះ ក៏បានចាប់គូច្រៀងជាមួយនឹងតារាប្រុសសង្ហាជាច្រើនរូប ដោយទទួលបានការគាំទ្រមិនតិចនោះទេ។

តាមរយៈបទចម្រៀងអបអរឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំនេះ តារាពហុជំនាញ ខាត់ សុឃីម បានបញ្ចេញចម្រៀងច្រៀងរួមគ្នាជាច្រើនបទ មានទាំងបទចង្វាក់ប្រជាប្រិយ ក៏ដូចជាបទសហសម័យ ជាមួយតារាចម្រៀងប្រុសជាច្រើនដួង ហើយសុទ្ធតែទទួលបានការចាប់អារម្មណ៍។
តួយ៉ាង អ្វីដែលគួរឱ្យចាប់អារម្មណ៍ក្នុងចំណោមបទចម្រៀងទាំងអស់នោះ គឺបទ «បោះសន្ទូចរំលេងខេត្ត» ដែលជាបទសហសម័យលាយបញ្ចូលនឹងឧបករណ៍ភ្លេងបុរាណខ្មែរ ខណៈមួយបទនេះ អ្នកនាងបានច្រៀងរ៉េបជាលើកដំបូង ធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលថែមទៀត។
គួរជម្រាបថា តារាពហុជំនាញ ខាត់ សុឃីម ជាសិល្បការិនីជើងចាស់មួយរូបដែលប្រឡូកក្នុងវិថីសិល្បៈតាំងពីកុមារភាព ចេះច្រៀងទាំងអាយ៉ៃ បទចម្រៀងសម័យ សម្តែង កំប្លែង និងលេងឧបករណ៍ភ្លេងបុរាណខ្មែរ ពិសេសថ្មីៗនេះ អ្នកនាងបានធ្វើឱ្យមហាជនភ្ញាក់ផ្អើលនឹងសមត្ថភាពច្រៀងចម្រៀងតន្ត្រីរ៉េបជាមួយនឹងតារារ៉េប 1NE ថែមទៀត៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


