ជីវិតកម្សាន្ដ
អ្នកនាង ខាត់ សុឃីម ដាស់តឿនមាតាបិតាគ្រប់រូប គប្បីប្រយ័ត្នសុវត្ថិភាពកូនតូច បើបណ្តោយពាក់គ្រឿងអលង្កាលំអខ្លួន
ស្របពេលដែលហាងឆេងមាសកំពុងតែបន្តបំបែកកំណត់ត្រាតម្លៃ តារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានចេញសារដាស់តឿនដល់ឪពុកម្តាយដែលមានគ្រឿងអលង្ការពាក់នៅលើខ្លួនកូនៗគួរតែប្រុសប្រយ័ត្នឱ្យមែនទែន ពោលគឺមិនត្រូវបណ្តែតបណ្តោយខ្វះការប្រុងប្រយ័ត្នលើរឿងនេះឡើយ។

សារដាស់តឿនរបស់តារាស្រីពហុជំនាញអ្នកនាង ខាត់ សុឃីម ខាងលើនេះ ស្របពេលដែលតម្លៃហាងឆេងមាសនៅដើមឆ្នាំ២០២៦នេះ បានបន្តបំបែកកំណត់ត្រាខ្ពស់រហូតកើនឡើងដល់ជាង ៦ពាន់ដុល្លារ ក្នុងមួយតម្លឹង។ នេះដោយសារវិបត្តិសេដ្ឋកិច្ច ភូមិសាស្ត្រនយោបាយនឹងការប្រឈមមុខនៃសម្ពាធពន្ធរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។
ងាកមកចាប់អារម្មណ៍តារាពហុជំនាញអ្នកនាង ខាត់ សុឃីមថ្មីៗនេះបានចេញមុខលើកឡើងដូច្នេះថា “ដោយសារមាសឡើងថ្លៃខ្លាំងណាស់ដូច្នេះសូមពុកម៉ែបងប្អូនដោះក្រវិល ឬចិញ្ចៀនតូចតាចចេញពីខ្លួនកូនៗយើ ងទាំងអស់ដើម្បីសុវត្ថិភាពសូមអរគុណ”។
តាមរយ:ខ្លឹមសារដាស់តឿន ពីសំណាក់តារាស្រីអ្នកនាង ខាត់ សុឃីម ខាងលើនេះគឺទទួលបានការចាប់អារម្មណ៍នឹងគាំទ្រពីបណ្តាមហាជនព្រោះថានេះជាសារដែលពញ្ញាក់ស្មារតីឱ្យឪពុកម្តាយគ្រប់រូបគួរតែបង្កើនការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពកូនៗដែលអាចជួបហានិភ័យព្រោះតែគ្រឿងលំអរខ្លួន(មាស)៕ ដោយ ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


