ជីវិតកម្សាន្ដ
នាយ តាក់ស៊ី ចូលសង្គ្រោះបន្ទាន់ ដោយសារបញ្ហាខូចក្រលៀន និងមានទឹកដក់ក្នុងសួត (មានវីដេអូ)
តារាកំប្លែងនាយ តាក់ស៊ី បានធ្លាក់ខ្លួនឈឺធ្ងន់ចូលសង្គ្រោះបន្ទាន់ ដោយសារបញ្ហាជំងឺខូចក្រលៀន និងមានទឹកដក់ក្នុងសួត ខណ:ពេលនេះត្រូវបានភរិយានិងក្រុមគ្រួសារបញ្ចូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យព្រះកេតុមាលា បង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រនិងមហាជនជាថ្មី។
បើតាមលោក សាវិន ហ្វីលីព បានបញ្ជាក់ឲ្យថាតារាកំប្លែង នាយ តាក់សុី ពេលនេះ កំពុងលាងឈាមបន្ទាន់ ដោយសារតែជំងឺខូចក្រលៀន។ លោកបញ្ជាក់ទៀតថា នាយ តាក់សុី មិនត្រឹមតែខូចក្រលៀនទេ ថែមទាំងមានទឹកដក់ក្នុងសួតទៀតផង។


លោក សាវិន ហ្វីលីព បានបន្តទៀតថា នាយ តាក់សុី អាយុ ៤៥ឆ្នាំ កំពុងស្ថិតនៅក្នុងស្ថានភាពលាងឈាមសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យព្រះកេតុមាលាដោយសារជំងឺទឹកនោមផ្អែម ធ្វេីឱ្យខូចក្រលៀន ខណៈក្រុមគ្រូពេទ្យប្រាប់ថា ពេលនេះនាយ តាក់សុី មានជម្រើសចុងក្រោយពីរ ទីមួយ គឺត្រូវលាងឈាមពេញមួយជីវិត ដោយធ្វើមួយអាទិត្យចំនួនប ៣ដងនិងជម្រើស ទី២ គឺត្រូវតែធ្វេីការវះកាត់ប្ដូរក្រលៀនថ្មី។

ចំណែកតារាសម្តែងលោក អុឹម ជីវ៉ា បានបង្ហោះរូបភាពភ្ជាប់ខ្លឹមសារដែរថា “ហុឺ..បើកភ្នែកភ្លាមអ្នកសិល្បៈចាស់ៗឆាតមកព្រោងព្រាតសុំឱ្យជួយពួកគាត់។ ហុឺ ឃើញទិដ្ឋភាពបែបនេះមិនដឹងនិយាយថាម៉េច មានតែជួយតាមលទ្ធភាព”។ ជាមួយគ្នានេះដែរ នាយ តាក់ ស៊ី ក៏បានអំពាវនាវសុំការជួយឧត្ថម្ភពីសំណាក់ទស្សនិកជននិងសប្បុរសជនផងដែរ។
នាយ តាក់ស៊ី បានលើកឡើងថា” ជួយខ្ញុំផងបងប្អូន លេខខ្ញុំ 069 295646/ 090 995 698។ ក្នុងនោះគេក៏បានឃើញទិដ្ឋភាពជាក់ស្តែងដែលនាយតាក់ស៊ីកំពុងដេកស្ដូកស្ដឹងនៅលើគ្រែពេទ្យយ៉ាងអាណិតទៀតផង។ ដំណឹងនេះក៏បានធ្វើឱ្យមហាជន និងអ្នកគាំទ្រជាច្រើនបង្ហាញការព្រួយបារម្ភចំពោះសុខភាពតារាកំប្លែងរូបនេះគ្រប់គ្នា៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


