ជីវិតកម្សាន្ដ
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
តារាចម្រៀងពហុជំនាញអ្នកនាង ខាត់ សុឃីម បានសម្តែងក្តីតក់ស្លុតជាខ្លាំងបន្ទាប់ពីទទួលដំណឹងនៃការទទួលមរណភាពរបស់តារាចម្រៀងភាសាចិនលោក ឡេង គីមសាន្ត ហៅ លីចិន ដោយសារជំងឺគាំងបេះដូង។

តាមការញ្ជាក់ពីអ្នកនាង ខាត់ សុឃីម បានឲ្យដឹងថា តារាចម្រៀងប្រុសខាងលើបានទទួលមរណភាពនៅព្រឹកថ្ងៃទី០៨ ខែធ្នូឆ្នាំ២០២៤ នេះក្រោយក្រុមគ្រួសារបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យឯកជនមួយកន្លែង។ អ្នកនាង ខាត់ សុឃីម បានរៀបរាប់ថា “នៅស្រស់ៗតែម្តង លី ចិន អេីយ(RIP) ដំណឹងគួរឱ្យសោកសៅ និងតក់ស្លុតបំផុត។
អ្នកនាង ខាត់ សុឃីម និយាយទៀតថា គាត់បានទទួលមរណភាពកាលពីព្រឹកមិញវេលាម៉ោង៨ នៅមន្ទីពេទ្យសច្ចៈផ្លូវ 37 ខណ្ឌមានជ័យ ថ្ងៃទី០៨ខែធ្នូ ឆ្នាំ២០២៤ ដំណឹងជាក់លាក់ពីមូលហេតុគាត់ស្លាប់មិនទាន់ដឹងនៅឡើយ។ នាងបន្តថាក្នុងនាមខ្ញុំស្គាល់គាត់ និងធ្វើការជាមួយគ្នាយូរឆ្នាំសូមចូលរួមសោកស្តាយ និងរំលែកទុក្ខដល់ក្រុមគ្រួសារសពនិងសូមជូនដំណេីរគាត់ទៅនៅឋានបរមសុខផងចុះ។

តារាស្រីអ្នកនាង ខាត់ សុឃីម បន្ថែមទៀតថាបច្ចុប្បន្នសពលោក ឡេង គីមសាន្ត ហៅ លីចិនត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យទៅធ្វេីបុណ្យតាមប្រពៃណីនៅវត្តចាក់អង្រែក្រោម។ ដោយឡែកបើតាមបញ្ជាក់ពីក្រុមគ្រួសារតារាប្រុសរូបនេះស្លាប់ដោយសារជំងឺគាំងបេះដូង។ តាមរយ:ដំណឹងនេះបានធ្វើឲ្យអ្នកសិល្ប:មួ យចំនួនបង្ហាញការសោកស្តាយនិងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារសពផងដែរ៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


