ជីវិតកម្សាន្ដ
តួស្រី៣រូប កើតក្នុងឆ្នាំតែមួយ ក៏ល្បីដោយសារតែថតភាពយន្ត18+ ដូចគ្នា
តារាសម្ដែងស្រីបរទេស Lily Collins, Dakota Johnson, Lily James សុទ្ធតែកើតក្នុងឆ្នាំ ១៩៨៩ ដែលល្បីល្បាញដោយសារភាពស្រស់ស្អាតទាក់ទាញ និងភាពយន្តល្បីៗ។ អ្វីដែលកាន់តែធ្វើឲ្យ ពួកនាងល្បីល្បាញទូទាំងពិភពលោក ក៏មិនមែនដោយសារតែសម្រស់មួយមុខទេ ប៉ុន្តែក៏ជាជំនាញនិងទេពកុសល្យសម្ដែងដ៏ប៉ិនប្រសប់ ទើបអាចទាក់ចិត្តអ្នកទស្សនាដកចិត្តពុំរួចដែរ។
ខាងក្រោមនេះ គឺជាតារាកំពូលសិចស៊ីបំផុតហើយក៏ពេញនិយមថតតែរឿង18+ ដែរ៖
១. Lily Collins

Lily Collins ជាតារាស្រីដែលទស្សនិកជនស្គាល់ដោយសារតែតួនាទីជា Snow White ដ៏ស្រស់ស្អាតនៅក្នុងខ្សែភាពយន្ត Mirror Mirror ចេញផ្សាយក្នុងឆ្នាំ ២០១២ ។ ក្នុងឆ្នាំដដែល នាងត្រូវបានបញ្ចូលក្នុងបញ្ជីស្ត្រីដែលស្អាតបំផុតនៅក្នុងពិភពលោកដោយទស្សនាវដ្តី People ។ តារាស្រីស្រាប់តែល្បីល្បាញ នៅពេលដែលនាងបានសម្តែងក្នុងការចាក់ផ្សាយ ៤ រដូវកាលដ៏ជោគជ័យនៃស៊េរីរឿង Emily in Paris លើ Netflix ដែលជួយនាងឲ្យក្លាយជាតារាបង្ហាញម៉ូដទូទាំងពិភពលោកដោយសារម៉ូដរបស់តួអង្គ។
យោងតាម Celebrity Net Worth បច្ចុប្បន្ន Lily កាន់កាប់ទ្រព្យសម្បត្តិប្រហែល ២៥ លានដុល្លារ។ ចាប់តាំងពីផ្លាស់ប្តូរម៉ូដសក់ទៅជាខ្លី និងជាពិសេសបន្ទាប់ពីរៀបការរួច Lily ត្រូវគេបញ្ចេញមតិថា កាន់តែស៊ិចស៊ីជាងមុន ។ តារាភាពយន្ត និងផលិតករ Charlie McDowell បានរៀបការនៅខែកញ្ញា ឆ្នាំ ២០២១ បន្ទាប់ពីផ្ដើមស្រលាញ់គ្នាក្នុងឆ្នាំ ២០១៩ និងភ្ជាប់ពាក្យពីរឆ្នាំ ។
២. Dakota Johnson

Dakota Johnson គឺជាតារាសម្តែងដ៏ជោគជ័យបំផុតម្នាក់នៅហូលីវូដ។ នាងមានភាពល្បីល្បាញដោយសារតែតួនាទីធំក្នុងប្រភេទភាពយន្ត 18+ ដ៏ពេញនិយមទូទាំងពិភពលោកក្រោមចំណងជើងថា Fifty Shades of Grey ជាមួយនឹងឈុតឆាករោលរាលដ៏គួរឲ្យខ្លាច។
មិនត្រឹមតែមានមន្តស្នេហ៍លើកញ្ចក់ទូរទស្សន៍នោះទេ Dakota ត្រូវគេចាត់ទុកជាតារាស៊ិចស៊ីនៅលើកម្រាលព្រំក្រហមផងដែរ ព្រោះរាល់ពេលដែលនាងបង្ហាញខ្លួន តែងតែទាក់ទាញការចាប់អារម្មណ៍ និងកាមេរ៉ាជាមួយនឹងរ៉ូបបញ្ចេញភាពស៊ិចស៊ីខ្លាំង។
យោងតាម Celebrity Net Worth បច្ចុប្បន្ននេះតារាស្រី Dakota មានទ្រព្យសម្បត្តិប្រហែល ១៤ លានដុល្លារដែលភាគច្រើនបានមកពីអាជីពសិល្បៈដែលនាងខំប្រឹងប្រែងកន្លងមក។
៣. Lily James
ក្មួយស្រីរបស់អតីតប្រធានាធិបតីអាមេរិកលោក George W. Bush បានក្លាយជាតារាល្បីទូទាំងពិភពលោកក្នុងឆ្នាំ២០១៥ ជាមួយនឹងតួនាទីរបស់នាងជាស៊ីនដឺរេឡា ក្នុងរឿង Cinderella របស់ Disney។ តារាស្រីកើតក្នុងឆ្នាំ ១៩៨៩ មិនត្រឹមតែជាតារាកំពូលរបស់អង់គ្លេសប៉ុណ្ណោះទេ ថែមទាំងជារូបតំណាងម៉ូដ ជាមួយនឹងស្ទីលស្មុគ្រស្មាញរាល់ពេលដែលនាងបង្ហាញមុខជាសាធារណៈ។
មិនតែប៉ុណ្ណោះ Lily បានសម្តែងតាំងពីឆ្នាំ ២០១០ ភ្លាមៗ បន្ទាប់ពីបញ្ចប់ការសិក្សាពីសាលាសិល្បៈអាជីព។ មកដល់ពេលនេះនាងបានចូលរួមក្នុងរឿងភាគ និងទូរទស្សន៍ជិត៣០រឿង។ នាងបានឈ្នះពានតារាសម្តែងឆ្នើមក្នុងរឿង Little Woods ឆ្នាំ ២០១៨ នៅមហោស្រពភាពយន្តអន្តរជាតិ Gasparilla។
ទោះយ៉ាងណាក៏ដោយ Lily ធ្លាប់ជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវ នៅពេលដែលនាងមានទំនាក់ទំនងស្នេហាជាមួយតារាសម្តែង Dominic West ទោះបីជាគាត់ជាបុរសរៀបការក៏ដោយ។ Dominic បានរៀបការនៅឆ្នាំ ២០១០ និងមានកូនបួននាក់។ គាត់មិនដែលបានបញ្ជាក់ច្បាស់អំពីបញ្ហាអាពាហ៍ពិពាហ៍របស់គាត់ ឬការបែកគ្នាពីប្រពន្ធទេ ដូច្នេះការណាត់ជួបជាសាធារណៈជាមួយ តារាស្រីបានធ្វើឲ្យមនុស្សជាច្រើនខកចិត្ត។
យោងតាម Celebrity Net Worth បច្ចុប្បន្ន Lily មានទ្រព្យសម្បត្តិប្រហែល៨លានដុល្លារ ដោយការប្រឹងប្រែងទាំងស្រុងលើអាជីពសម្ដែង

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Selena ត្រូវគេគំរាមឲ្យចេញពីអាមេរិក ខណៈ Justin បែរបង្ហោះរូបសើចហាក់ឌឺដង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


