ជីវិតកម្សាន្ដ
សេង សុខឃីម ថា «ត្រូវធ្វើជាមនុស្សស្រីដែលប្រុសណាក៏ចង់បាន មិនមែនជាមនុស្សស្រីដែលប្រុសណាក៏ធ្លាប់បាននោះទេ»
តារាសម្ដែងស្រីចូលចិត្តស្លៀកពាក់បែបស៊ិចស៊ី អ្នកនាង សេង សុខឃីម ថា ត្រូវធ្វើជាមនុស្សស្រីដែលប្រុសណាក៏ចង់បាន មិនមែនជាមនុស្សស្រីដែលប្រុសណាក៏ធ្លាប់បាននោះទេ។
កាលពីយប់ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ អ្នកនាង សេង សុខឃីម ធ្លាប់បានបង្ហោះនូវវីដេអូខ្លីមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនក្នុងសកម្មភាពអង្គុយម្នាក់ឯងយ៉ាងកម្សត់ ធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ ព្រោះកន្លងមកធ្លាប់តែឃើញស្រីស្អាតរូបនេះ បង្ហាញពីភាពរឹងមាំ ប៉ុន្តែស្រាប់តែពេលនេះនាងប្រែទន់ខ្សោយអង្គុយយំគគ្រូកម្នាក់ឯងទៅវិញ។



អ្នកនាង សេង សុខឃីម បានរៀបរាប់ភ្ជាប់សំណេរខ្លីថា «ខ្ញុំជាមនុស្សស្រីដែលមានសំណាងណាស់ តែគ្មានសុភមង្គលសោះ»។ អ្នកនាងបន្តថា មនុស្សស្រីដែលមានទ្រព្យសម្បត្តិគ្រប់គ្រាន់ និងរូបសម្ផស្សស្រស់ស្អាត ប៉ុន្តែគ្មានភាពកក់ក្ដៅ គ្មានសុភមង្គល ព្រោះតែគ្រួសារបែកបាក់គ្នា…..ម្តាយត្រូវរស់ចិញ្ចឹមមើលថែកូនតែម្នាក់ឯង។ ស្រីស្រស់រូបនេះ បន្តទៀតថា ទោះនាងរឹងមាំអាចរស់ចិញ្ចឹមកូនម្នាក់ តែពេលខ្លះមានសម្ពាធផ្លូវចិត្តពីមជ្ឈដ្ឋានសង្គមខាងក្រៅក៏ធ្វើឲ្យមានអារម្មណ៍ពិបាកទទួលយកខ្លាំងដែរ។



យ៉ាងណាមិញ បន្ទាប់ពីបង្ហាញការមិនសប្បាយចិត្តមិនបានប៉ុន្មានផង ស្រាប់តែថ្មីៗ នេះ អតីតគូស្នេហ៍តារាចម្រៀង នាយចឺម គឺ អ្នកមេម៉ាយចាយសម្រស់ សេង សុខឃីម បានបង្ហោះសារសាជាថ្មីយ៉ាងដូច្នេះថា «ត្រូវធ្វើជាមនុស្សស្រីដែលប្រុសណាក៏ចង់បាន មិនមែនជាមនុស្សស្រីដែលប្រុសណាក៏ធ្លាប់បាននោះទេ»។



តាមការកត់សម្គាល់ តារាសម្ដែងស្រី អ្នកនាង សេង សុខឃីម កន្លងមកធ្លាប់ឆ្លងកាត់ជីវិតដ៏លំបាក និងការតស៊ូជាច្រើនដែលបង្រៀនឲ្យនាងកាន់តែមានភាពរឹងមាំសម្រាប់ជីវិត។ លើសពីនេះ សុខឃីម បច្ចុប្បន្នក៏បានបំពេញតួនាទីយ៉ាងល្អក្នុងការមើលថែរក្សាកូន ថ្វីត្បិតក្លាយជាស្ត្រីមេម៉ាយក្នុងពេលប៉ុន្មានឆ្នាំមកនេះក្ដី៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ





