ជីវិតកម្សាន្ដ
ក្រសួងពាក់ព័ន្ធ នឹងហៅបុគ្គលតាំងខ្លួនជាព្រះមហេសីព្រះបាទជ័យវរ្ម័នទី ៧ បង្ហាញខ្លួនឆាប់ៗ នេះ
មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារី លោកស្រី ញ៉ែម មរកត បានបញ្ជាក់ឲ្យដឹងថា ក្រសួងពាក់ព័ន្ធ ត្រៀមនឹងកោះហៅបុគ្គលដែលតាំងខ្លួនឯងជាព្រះមហេសីព្រះបាទជ័យវរ្ម័នទី ៧ ចូលបង្ហាញខ្លួនឆាប់ៗ នេះ ក្រោយផ្ទុះការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជន។

យោងតាមការបង្ហោះរបស់លោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី កាលពីយប់ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឲ្យដឹងថា ក្រោយ លោកជំទាវ ហ៊ុន ស៊ីណាត លោកឡាយមុននេះ លោកស្រី បានយកសៀវភៅស្រាវជ្រាវពីបដិមាដែលឆ្លាក់នៅអង្គរវត្ត និងប្រវត្តិមហេសីទាំងពីររបស់ព្រះបាទជ័យវរ្ម័នទី ៧ មកមើល។

លោកស្រី ញ៉ែម មរកត បានបន្តថា លោកជំទាវ ស្រែកប្រដៅមិនខុសទេ រកស៊ីកុំចេះតែបែកឆ្វេងតាំងខ្លួនជាបារមីនេះបារមីនោះកាន់ ដើម្បីផលប្រយោជន៍ក្រុមខ្លួន ហើយមកបន្ទាបបន្ថោកកិត្យានុភាពជាតិសាសនា វីរបុរស វីរស្ត្រី ជាដូនតាជំនាន់មុន វាមិនអាចទៅរួចទេ។

លោកស្រីរដ្ឋលេខាធិការក្រសួងកិច្ចការនារី បន្ថែមថា អ្នកដែលតាំងខ្លួនជាមហេសីព្រះអង្គ ត្រៀមខ្លួនទៅ ព្រោះឮថា ក្រសួងពាក់ព័ន្ធ នឹងអញ្ជើញទៅបង្ហាញខ្លួនឆាប់ៗ ហើយ។

គួរបញ្ជាក់ថា ថ្មីៗ នេះ បានផ្ទុះការវែកញែក និងរិះគន់យ៉ាងខ្លាំងទៅលើ ឧកញ៉ាលក់ឡេម្នាក់ ដែលបានបង្ហាញសកម្មភាព និងតាំងខ្លួនឯងជាព្រះនាងជ័យរាជទេវី បោកប្រាស់មហាជន បង្កឲ្យមានការភ័ន្តច្រឡំ និងជារឿងដែលបំពុលសង្គម។

ភ្លាមៗ នោះដែរ គេឃើញ លោកជំទាវចិត្តធម៌ ហ៊ុន ស៊ីណាត បានចេញមុខពន្លះយ៉ាងចាស់ដៃផងដែរទៅលើទង្វើបោកប្រាស់មហាជនដែលតាំងនាមជាអ្នកមានបារមី។

លោកជំទាវ ហ៊ុន ស៊ីណាត បានលើកឡើងថា «នាងឡាយថាអ្នកមិនស្គាល់នាងគឺជាមនុស្សភ្លើ ហើយតាំងខ្លួនជាអ្នកមានបុណ្យចុះមកជួយប្រជារាស្ត្រខ្មែរ ជាការប្រមាថដល់មហាជនយ៉ាងធ្ងន់ធ្ងរ។ កន្លងមក ថ្នាក់ដឹកនាំបានចាត់វិធានការលើអ្នកតាំងខ្លួនជាអ្នកមានបារមីកន្លងមក ដូច្នេះសូមសមត្ថកិច្ចគួរមានវិធានការលើបុគ្គលទាំងនេះផង»។
ចំណែកឯអតីតផលិតករកម្មវិធីកម្សាន្ត លោក គួច ខេវិន ក៏បានចេញមុខបញ្ជាក់ថា លោកគាំទ្រពេញទំហឹងចំពោះប្រសាសន៍លោកជំទាវចិត្តធម៌ ហ៊ុន ស៊ីណាត ថ្កោលទោសមនុស្សអគតិដែលជាន់ឈ្លីព្រះកិត្តិនាមបុព្វបុរសខ្មែរ គឺ ព្រះបាទជ័យវរ្ម័នទី ៧ និងព្រះមហេសីព្រះនាងជ័យរាជទេវី។ ក្នុងនោះ លោកចាត់ទុកទង្វើបុគ្គលបំពុលសង្គម គឺជាជនអគតិ និងថោកទាបបំផុត៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


