ព័ត៌មានជាតិ
ក្រសួងកិច្ចការនារី ចុះអប់រំផ្សព្វផ្សាយ អំពីសុខមាលភាព និងសិទ្ធិរបស់ស្ត្រី និងក្មេងស្រី នៅខេត្តរតនគិរី
នាយកដ្ឋានស្ត្រី និងសុខភាពនៃក្រសួងកិច្ចការនារី ដោយមានការគាំទ្រពីអង្គការភ្លែនអន្តរជាតិកម្ពុជា បានរៀបចំវេទិកាអប់រំផ្សព្វផ្សាយនៅសហគមន៍ អំពីទំនាក់ទំនាក់អន្តរជំនាន់ ស្តីពី «យេនឌ័រ សុខភាពបន្តពូជ សុខភាពផ្លូវភេទ និងសិទ្ធិ»។ វេទិកានានេះ ចូលរួមបង្កើនចំណេះដឹង លើកទឹកចិត្តឱ្យមានការប្រាស្រ័យទាក់ទងវិជ្ជមានរវាងជំនាន់ខុសៗគ្នាក្នុងគ្រួសារ និងសហគមន៍ សំដៅលើកកម្ពស់សុខុមាលភាព និងសិទ្ធិរបស់យុវជន ជាពិសេសស្ត្រី និងក្មេងស្រី។

វេទិកាដែលរៀបចំឡើង នាពេលថ្មីៗនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី ញាណ សុចិត្រា អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គមនៃក្រសួងកិច្ចការនារី ដោយមានការចូលរួមពីលោកស្រីក្រុមប្រឹក្សាខេត្ត អភិបាលរងស្រុក ការិយាល័យស្រុកប្រតិបត្តិបរកែវ លោកគ្រូ អ្នកគ្រូ ឳពុកម្តាយ និងអាណាព្យាបាល និងសិស្សានុសិស្ស នៅក្នុងវត្តអូរយ៉ាដាវ ដែលស្ថិតក្នុងឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
បើតាមលោកស្រី ញាណ សុចិត្រា យោងលើរបាយការណ៍នៃលទ្ធផលសិក្សាស្រាវជ្រាវ ដែលបានធ្វើនៅខេត្តចំនួន៩ ក្នុងឆ្នាំ ២០២៤ ដោយក្រសួងកិច្ចការនារី សហការជាមួយអង្គការភ្លែនអន្តរជាតិ បានបង្ហាញថា អត្រាប្រេវ៉ាឡង់នៃការរៀបការមុនអាយុ ១៨ឆ្នាំ នៅតែខ្ពស់នៅឡើយ ក្នុងនោះប្រហែល ១៤% នៃស្រ្តី បានរៀបការមុនអាយុ ១៨ ឆ្នាំ និងប្រហែល ១៤% បានរៀបការដោយការផ្សំផ្គុំក្នុងអាយុចន្លោះ ១៥ ដល់ ១៨ ឆ្នាំ ជាពិសេសនៅក្នុងខេត្តរតនគិរី។

លោកស្រីបន្តថា ការរៀបអាពាហ៍ពិពាហ៍ ឬការមានកូននៅវ័យក្មេង បង្កផលវិបាកដល់ក្មេងស្រី ដូចជា ប៉ះពាល់ដល់សុខភាពបន្តពូជ សុខភាពផ្លូវចិត្ត ការរំលូតកូនដោយគ្មានសុវត្ថិភាព អំពើហិង្សាក្នុងគ្រួសារ និងបាត់បង់សិទ្ធិសេរីភាពក្នុងការចូលរួមការងារសង្គម និងការធ្វើការសម្រេចចិត្ត។
ចំណែកកត្តាជំរុញឱ្យមានអាពាហ៍ពិពាហ៍នៅវ័យក្មេង អាពាហ៍ពិពាហ៍ដោយបង្ខំ និងការរស់នៅជាប្តីប្រពន្ធនៅវ័យក្មេង រួមមាន ទីតាំងភូមិសាស្រ្ត សេដ្ឋកិច្ចរបស់គ្រួសារ ភាពក្រីក្រ វិសមភាពសេដ្ឋកិច្ចសង្គម ជាតិសាសន៍ សាសនា ការអប់រំ ការបោះបង់ការសិក្សា កង្វះចំណេះដឹង វិសមភាពយេនឌ័រ ការមានផ្ទៃពោះក្នុងវ័យជំទង់ បទដ្ឋានសង្គមនិងវប្បធម៌ កង្វះការអនុវត្តច្បាប់ និងឥទ្ធិពលនៃអ៊ីនធឺណេតនិងបណ្តាញសង្គម៕




-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


