Connect with us

ព័ត៌មានជាតិ

ក្រសួងកិច្ចការនារី និងអង្គការភ្លែនអន្តរជាតិ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់សិទ្ធិ និងសមត្ថភាពក្មេងស្រីនៅកម្ពុជា

បានផុស

នៅ

ក្រសួងកិច្ចការនារី និងអង្គការភ្លែនអន្តរជាតិ (Plan International) បានបញ្ជាក់អំពីការបន្តធ្វើការជាមួយគ្នា ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងសុខុមាលភាពសម្រាប់ក្មេងស្រី និងយុវនារីនៅទូទាំងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់នេះ ធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ លើការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់សិទ្ធិ កិច្ចការពារ និងភាពដឹកនាំរបស់ក្មេងស្រីនៅកម្ពុជា រវាងលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ជាមួយលោក Ram Kishan នាយកប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក នៃអង្គការភ្លែនអន្តរជាតិ នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។

កិច្ចពិភាក្សា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរបស់ក្រសួង និង អង្គការភ្លែនអន្តរជាតិ តាមរយៈគម្រោងចម្បងៗ ដូចជា Girls Led Project, Changemakers Initiative, Girls Get Equal Campaign, និងកម្មវិធីបង្ការ ទប់ស្កាត់អាពាពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទងជាដើម។ កម្មវិធីទាំងនេះ បានរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាព សមត្ថភាពដឹកនាំ ការចូលរួមសង្គម និងឱកាសសេដ្ឋកិច្ចសម្រាប់ក្មេងស្រីជាច្រើន។

កិច្ចការអាទិភាពបន្ថែមទៀត មានដូចជាការគាំទ្របច្ចេកទេសលើការងារយេនឌ័រ និងសុវត្ថិភាពបច្ចេកវិទ្យា នៅក្នុងក្របខណ្ឌគតិយុត្តិ ការគាំទ្រដល់លើកកម្ពស់ភាពអង់អាច ក្នុងការដឹកនាំ និងផ្នែកសេដ្ឋកិច្ចដល់ក្មេងស្រី ការពង្រឹងសមត្ថភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការចិញ្ចឹមកូនបែបវិជ្ជមាន នៅតាមសហគមន៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម