ជីវិតកម្សាន្ដ
ទស្សនិកជនហាក់ភ្ញាក់ផ្អើល ពេល Miley បង្ហាញមុខមាត់ថ្មី ក្នុងកម្មវិធី Oscar ខុសពីរាល់ដង
តារាចម្រៀងស្រី Miley Cyrus បានបង្ហាញនូវមុខមាត់ថ្មីលើកម្រាលព្រំក្រហម Oscars ឆ្នាំ២០២៥ ដូចរាល់ឆ្នាំ។ ប៉ុន្តែឆ្នាំនេះ តារាស្រីបែរជាធ្វើឲ្យទស្សនិកជនដែលមានវត្តមាននៅក្នុងកម្មវិធី ហាក់មានការភ្ញាក់ផ្អើលជាខ្លាំង នោះគឺបានធ្វើការផ្លាស់ប្តូរយ៉ាងក្លៀវក្លា ចំពោះម៉ូដសក់និងចិញ្ចើមរបស់នាង។
តារាចម្រៀងវ័យ ៣២ ឆ្នាំរូបនេះ បានដើរលើកម្រាលព្រំក្រហមក្នុងកម្មវិធី Oscars កាលពីថ្ងៃអាទិត្យក្នុងឈុតពណ៌ខ្មៅភ្លឺរលោងដោយ Alexander McQueen។ នាងបានផ្គូផ្គងរ៉ូបដែលមានសំពត់ខ្លី និងខ្សែកពាក់ស្រោមដៃចរពណ៌ខ្មៅ និងក្រវិលពេជ្រប្រាក់លម្អខ្លួន។ នាងក៏បានបង្ហាញខ្លួនជាលើកដំបូងនូវចិញ្ចើមដែលមានពណ៌សបែកមាស ដោយបំពេញបន្ថែមសក់ពណ៌ត្នោត ជាមួយនឹងការបន្លិចពណ៌ទង់ដែង ដែលត្រូវបានរៀបចំជារលកទន់ៗ និងផ្នែកចំហៀងជ្រៅ។

យ៉ាងណា ព្រឹត្តិការណ៍ទាំងនេះគឺជាកន្លែងសាកល្បង ដើម្បីបង្ហាញខ្លួនឯងខុសពីអ្វីដែលគេធ្លាប់ប្រើ ហើយ Cyrus ចង់បង្កើតថ្មីក្នុងរឿងនេះ។ ដូច្នេះហើយ ទើបធ្វើឲ្យនាងភ្ញាក់ផ្អើលជាមួយនឹងការផាត់រោមចិញ្ចើម ដែលជានិន្នាការម៉ូដទាន់សម័យបំផុតក្នុងចំណោមតារាល្បីៗ ដូចករណីរបស់ Katy Perry, Kristen Stewart, Madonna ឬ Kim Kardashian ជាដើម។ អ្វីដែលបានកើតឡើងជាមួយ Miley គឺថាជាមួយនឹងបច្ចេកទេសនេះ ព្រមទាំងការតុបតែងខ្លួនដែលនាងស្លៀកនោះ មុខរបស់នាងមើលទៅប្រែប្រួលគួរឲ្យកត់សម្គាល់។
បន្ទាប់ពីបានចូលរួមកម្មវិធី Oscars ដែលជាកន្លែងដែលនាង និង Miles Teller បានបង្ហាញពានរង្វាន់សម្រាប់សំឡេងល្អបំផុត ម្ចាស់បទ «Flowers» បានធ្វើដំណើរទៅកាន់កម្មវិធីជប់លៀងប្រចាំឆ្នាំ។ យ៉ាងណាមិញ អ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ពេលឃើញម៉ូដសក់របស់នាងហាក់មានការផ្លាស់ប្តូរយ៉ាងខ្លាំង ខណៈនាងបង្ហាញម៉ូដសក់ខ្លីសក់សេះពីមុខ។
មិនបានប៉ុន្មានផង រូបភាពនៃស្ទីលប្លែករបស់តារាចម្រៀងស្រីធ្វើឲ្យអ្នកលេងអ៉ិនធើណេតជាច្រើនភ្ញាក់ផ្អើលនឹងស្ទីលកាយវិការមួយនេះ។ ពួកគេឃើញនាងផ្លាស់ប្តូរ ហើយមិនជឿថាការផ្លាស់ប្តូរនេះអាចកើតឡើងទេ។ អ្នកខ្លះគិតថានាងធ្វើឲ្យខូចចិញ្ចើមឬចង់កាច់ស្ទាយឲ្យមើលទៅខុសពីឆ្នាំមុន។ ចំណែកអ្នកផ្សេងទៀតបែរជាបញ្ចេញមតិលេងសើចខ្លាចមុខមាត់នាងទៅវិញ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖រ៉ូបគ្រីស្តាល់របស់ Selena នៅ Oscars ដេរត្បូងអង្កាំដោយដៃរាប់ម៉ឺនគ្រាប់ និងជាងអស់១២នាក់
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


