Connect with us

ជីវិតកម្សាន្ដ

Zhao Liying ខឹងអ្នកផ្សាយព័ត៌មានពន្លើស និងប្រកាសថា មិនទាន់ទទួលការសម្ភាសន៍ឡើយ

បានផុស

នៅ

យោងតាមកាសែត ​​Sina កាលពីថ្មីៗនេះ Zhao Liying បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍នៅពេលដែលនាងចែករំលែកអត្ថបទឡើងវិញ ពីគេហទំព័រប្រព័ន្ធផ្សព្វផ្សាយមួយហើយបានប្រកាសថា «ខ្ញុំមិនទាន់បានទទួលយកការសម្ភាសន៍ណាមួយទេ នេះជាព័ត៌មានក្លែងក្លាយ» ។ ការ​បដិសេធ​ភ្លាមៗ និង​ខ្លាំងៗ​របស់​តារា​ស្រី​រូប​នេះ បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល និង​ចាប់​អារម្មណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយក Feng Xiaogang បាននិយាយពន្យល់ថា Zhao Liying ក៏ដូចជាបុគ្គលិកសំខាន់នៃគម្រោង Sunflower មិនដែលទទួលយកការសម្ភាសន៍ពីអង្គភាពសារព័ត៌មានណាមួយឡើយ។ ដូច្នេះ​គេហទំព័រ​ព័ត៌មាន​ផ្សេង​ទៀត ​ខុស​ក្នុង​ការ​សំយោគ​រឿង​ចេញ​ពី​វីដេអូ​ផ្សព្វផ្សាយ​របស់​គម្រោង ​បន្ទាប់​មក​អះអាង​ថា​ជា​សម្ដី​ផ្ទាល់​របស់ Zhao Liying។

ហេតុដូច្នេះហើយ ​ភាគីខាងតារាស្រីវ័យ៣៧ឆ្នាំបាននិយាយថា គេហទំព័រព័ត៌មាននេះតែងតែផ្សាយព័ត៌មានមិនពិត ដែលធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់នាង ទើបពួកគេប្តឹងគេហទំព័រព័ត៌មាន ដើម្បីការពារសិទ្ធិរបស់ពួកគេ។

ក្រៅពីមតិគាំទ្រ Zhao Liying ប្តឹងគេហទំព័រសារព័ត៌មាន ពីបទរាយការណ៍ព័ត៌មានមិនពិត ក៏មានមនុស្សគិតថា តារាស្រីរូបនេះ ប្រតិកម្មខ្លាំងពេក អត្ថបទដើមដំបូងមានទំនាក់ទំនងតិចតួច និងមិនសូវល្បី។ វាគ្រាន់តែជាពេលដែលនាងខឹង ទើបអ្វីៗក្លាយជាសំលេងរំខាន។ ទស្សនិកជនមួយចំនួនថែមទាំងគិតថា នេះគ្រាន់តែជាល្បិចក្នុងការផ្សព្វផ្សាយរឿង Sunflowers ដែលគ្រោងនឹងចាក់បញ្ចាំង នៅថ្ងៃទី ០៤ ខែមេសាប៉ុណ្ណោះ។

ភាពយន្ត Sunflowers ប្រាប់រឿងរាវរបស់ស្រ្តីម្នាក់ ដែលធ្លាប់ជាប់គុក។ ដោយ​សារ​នាង​ចង់​ជំនួស​ការ​ផ្សាំ​កូន​ស្រី​គថ្លង់ នាង​បាន​បំពាន​ច្បាប់។ នៅក្នុងពន្ធនាគារ នាងបានជួបក្មេងស្រីដែលមានជោគវាសនាលំបាកផងដែរ។ នៅពេលពួកគេចេញពីពន្ធនាគារ ពួកគេបានធ្វើការជាច្រើនជាមួយគ្នា ស៊ូទ្រាំនឹងការរើសអើងជាសាធារណៈ និងបានកសាងជីវិតឡើងវិញ។ នៅក្នុងខ្សែភាពយន្តនេះ រូបភាពរបស់តារាស្រីស្លៀកសំលៀកបំពាក់ចាស់ៗ រហែក និងព្យាយាមបញ្ចូលក្នុងសង្គមឡើងវិញ បន្ទាប់ពីជាប់គុក ទទួលបានការសរសើរយ៉ាងច្រើនពីទស្សនិកជន។

មិនតែបុណ្ណោះ អ្នកលេងអ៊ីនធឺណិតជាច្រើនបានបញ្ចេញមតិពោលសរសើរ Zhao Liying ថានាងពូកែបត់បែននៅក្នុងរូបភាពជាតារាសម្ដែង មិនថាដើរជាអ្នកមានថ្លៃថ្នូរ តួកាច ឬតួអ្នកក្រនោះទេ ទឹកមុខរបស់នាងបានធ្វើឲ្យទស្សនិកជានច្រើនដាក់អារម្មណ៍ទៅតាមសាច់រឿងយ៉ាងជកចិត្តបំផុត៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖វិលមកអាជីពវិញ Zhao Lusi ស្រាប់តែឈប់តាមដានគណនីអ្នកគ្រប់គ្រង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

អ៊ុយក្រែន ទទួលស្គាល់ថា ខ្លួនជាអ្នកបំផ្ទុះស្ពាន គ្រីមៀ

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លូវ​ក្រវាត់​ព្រំដែន​ខេត្តមណ្ឌលគិរី លេចរូប​រាង​បណ្ដើរៗ ដើម្បី​ត្រៀម​ទទួល​ពលរដ្ឋ​ដែល​ចង់មកលេង​កម្សាន្ត

ព័ត៌មានជាតិ១១ ម៉ោង មុន

កាកបាទក្រហម​កម្ពុជា ឧបត្ថម្ភ​ថវិកា​៣សែនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងការងារ ជួប​ពិភាក្សា​ជាមួយភារធារីស្តីទីនៃស្ថានទូតលុចសំបួប្រចាំ​ប្រទេស​ឡាវ លើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលខេត្តកណ្តាល ថ្លែងអំណរគុណពលរដ្ឋ ដែល​ចូលរួម​គាំទ្រ​រាជរដ្ឋាភិបាល​កសាង​គម្រោង​ព្រែកជីកហ្វូណនតេជោ

Sokha Hotels

ព័ត៌មានពេញនិយម