ជីវិតកម្សាន្ដ
ស្ងាត់ៗ! បទចង្វាក់ប្រជាប្រិយរបស់ ខាត់ សួស្តី លោតលើលេខរៀងកំពូលទាំង៥ Trending Music
«ម៉េចបងមិនចូលរាំ» ដែលជាចម្រៀងចង្វាក់ប្រជាប្រិយរបស់កញ្ញា ខាត់ សួស្តី បានលោតនៅលេខរៀងទី៥ ជា Trending Music លើប្រព័ន្ធផ្សព្វផ្សាយដ៏ល្បី You Tube ខណៈទទួលបានការទស្សនាដល់ជាង ៤.៤លានដងឯណោះ។

ជាមួយសំនៀងពីរោះរណ្តំ ផ្សំនឹងក្បាច់រាំបែបប្រពៃណី បទថ្មីដែលជាការផលិតក្រោមផលិតកម្ម Galaxy Navatra ចំណងជើង «ម៉េចបងមិនចូលរាំ» ច្រៀងដោយកូនស្រីគ្រួសារវង់ភ្លេងដ៏ល្បីត្រកូលខាត់ បានទាញយកចំណាប់អារម្មណ៍ពីសាធារណជនដែលជាអ្នកគាំទ្រខ្លាំង។ តួយ៉ាង ចម្រៀងមួយបទនេះ ជាបទចង្វាក់ប្រពៃណីដែលបានកំដរមហាជនឱ្យរាំកម្សាន្តសប្បាយ ពិសេសឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលទើបកន្លងផុតទៅថ្មីៗ។
ដោយឡែកអ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺចម្រៀងមួយបទនេះ បានបង្ហាញលើបញ្ជី Trending Music នឹងគេដែរ មិនចាញ់បទចម្រៀងរ៉េបដែលភាគច្រើន តែងប្រជែងបានតំណែង Top លើ You Tube នោះឡើយ។ ម៉្យាងវិញទៀត កន្លងមក បទចម្រៀងបែបប្រជាប្រិយរបស់តារាចម្រៀងរូបនេះ ក៏មិនសូវជាបានបង្ហាញលើ Top ប៉ុន្មាននោះដែរ។

គួរជម្រាបថា ក្រៅពីអាជីពច្រៀងនិងលេងភ្លេងបុរាណ កូនស្រីគ្រួសារវង់ភ្លេងប្រពៃណីត្រកូលខាត់រូបនេះ បច្ចុប្បន្នក៏ជាតារាចម្រៀងប្រចាំជ្រកក្រោមផលិតធំ Galaxy Navatra និងបានចេញចម្រៀងជាច្រើនបទរួចមកហើយ ខណៈភាគច្រើន ជាប្រភេទបែបប្រជាប្រិយ៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានជាតិ៥ ម៉ោង ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ