ជីវិតកម្សាន្ដ
ខាត់ សួស្តី ក្តៅស្លឹកត្រចៀក ក្រោយរងការចោទប្រកាន់ជាន់ឈ្លីសិល្បៈវប្បធម៌ខ្មែរយ៉ាងគឃ្លើន
តារាចម្រៀងត្រកូល”ខាត់” គឺ កញ្ញា ខាត់ សួស្តី បានបង្ហាញការហួសចិត្តជាខ្លាំង ខណៈត្រូវបានអ្នកសិល្បៈរៀមច្បងម្នាក់ ធ្វើការរិះគន់ និងចោទប្រកាន់ថា នាងជាន់ឈ្លីសិល្បៈវប្បធម៌ខ្មែរយ៉ាងគឃ្លើន។

ថ្វីត្បិតប្រតិកម្មដោយសម្តែងការមិនសប្បាយចិត្តពីសំណាក់តារាចម្រៀង កញ្ញា ខាត់ សួស្តី ចំពោះទង្វើរិះគន់របស់អ្នកសិល្បៈដូចគ្នាយ៉ាងណាក្តី តែនាងមិនបានបញ្ចេញអត្តសញ្ញាណថាបុគ្គលម្នាក់នោះជានរណាឡើយ ដោយ ខាត់ សួស្តី ចាត់ទុកថានេះមិនមែនជាការរិះគន់ដើម្បីស្ថាបនាទេ គឺជាការជេរប្រមាថតែម្ដង។
កញ្ញា ខាត់ សួស្តី បានបញ្ជាក់ថា “ឃើញថា លោកពូជាអ្នកសិល្បៈដូចក្មួយៗ ដែរ ហេតុអ្វីក៏ប្រកាន់ក្រុមខ្ញុំម្ល៉េះ? ស៊ែរផុសពីផេកខ្ញុំ និយាយថា ខ្ញុំបំផ្លាញវប្បធម៌ ខ្ញុំទប់ណាស់ អត់ទាន់តបលោកពូ គឺដោយសារខ្ញុំនៅគោរពលោកពូជាលោកគ្រូ ជាលោកអ៊ំ ជាលោកពូ ជាមនុស្សចាស់ដែលខ្ញុំគួរតែគោរព តែកុំឲ្យលើស អ្វីៗ តែងមានកំណត់ សូមអធ្យាស្រ័យ”។

បន្ថែមពីនេះ កញ្ញា ខាត់ សួស្តី ដែលជាប្អូនស្រីអ្នកនាង ខាត់ សុឃីម បានថ្លែងប្រាប់ទៀតថា មូលហេតុ ដោយសារគេថាពួកនាងជាន់ឈ្លីសិល្បៈវប្បធម៌ខ្មែរយ៉ាងគឃ្លើន។ នាងថា ”ពេលខ្លះ មិនចង់ផុស តែឃើញគាត់ស៊ែរវាលើសជាងយើងផុស ២០-៣០ ដង ទៅទៀត ដោយការប្រមាថមើលងាយ”។
តារាចម្រៀង ខាត់ សួស្តី បាននិយាយថា នាងមិនចង់បញ្ចេញឈ្មោះ ព្រោះថាកុំឲ្យអ្នកសិល្បៈជើងចាស់រូបនេះថានាងជាក្មេងឈ្លើយ ទំនើង តទល់ជាមួយគាត់ តែគាត់ស៊ែរមើលងាយតែម្ដង ហើយនេះមិនមែនស្ថាបនាទេ គឺជេរប្រមាថសព្វគ្រប់ ហើយគាត់ក៏ជាអ្នកសិល្បៈដូចគ្នាទៀត៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


