ជីវិតកម្សាន្ដ
ខាន់ ជេមស៌ បកស្រាយជុំវិញការយល់ច្រឡំមួយចំនួនពីអ្នកគាំទ្រ
តារាចម្រៀងជើងចាស់ល្បីឈ្មោះលោក ខាន់ ជេមស៌ បានចេញមុខបកស្រាយភ្លាមៗ ជុំវិញរឿងយល់ច្រឡំនិងការរិះគន់ពីសំណាក់មហាជនអ្នកគាំទ្រ បន្ទាប់ពីលោកបង្ហោះវីដេអូរាំលេងសប្បាយជាមួយអ្នកចម្រៀងល្បីៗរួមទ្រនំផលិតកម្មជាមួយគ្នា។

ផ្អែកតាមខ្លឹមសារលោក ខាន់ ជេមស៌ បានរៀបរាប់ថា ថ្ងៃនេះលោកមានចិត្តចង់និយាយដោយស្មោះពីអ្វីដែលកំពុងកើតឡើង ហើយលោកក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មហាជន ដែលបានគាំទ្រខ្លួនគ្រប់ពេលវេលា។ ការគាំទ្រនេះ ពិតជាផ្ដល់កម្លាំងចិត្តដល់លោកយ៉ាងខ្លាំង។
តារាចម្រៀងលោក ខាន់ ជេមស៌ បាននិយាយបន្តថា ចំពោះបងប្អូនដែលអាចមានការយល់ច្រឡំ ឬការមិនពេញចិត្តខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនដែលមានចេតនាធ្វើឱ្យប៉ះពាល់ដល់នរណាម្នាក់ឡើយ ពេលខ្លះការយល់ច្រឡំអាចកើតឡើងដោយមិនដឹងខ្លួនខ្ញុំជឿថា ប្រសិនបើយើងអាចនិយាយគ្នាដោយចិត្តបើកទូលាយ យើងអាចយល់គ្នាទៅវិញទៅមកបានកាន់តែប្រសើរ។
លោកបញ្ជាក់ទៀតថា“ខ្ញុំមិនយល់ដែរថាហេតុអ្វីបាន ជាមានពាក្យសម្ដីមិនល្អចំពោះខ្ញុំបែបនេះពេលដែលខ្ញុំមិនបានធ្វើអ្វីប៉ះពាល់ដល់បងប្អូន យើងមិនគួរយកបេះដូងដ៏ល្អរបស់យើងមកក្ដៅក្រហាយដោយការចេ ញពាក្យសម្ដីទាំងមិនបានពិចារណាឱ្យបានល្អិតល្អន់នោះទេ”។
តារាចម្រៀងលោក ខាន់ ជេមស៌ បន្ថែមថា លោកសង្ឃឹមថា យើងអាចបង្កើតបរិយាកាសមួយប្រកបដោយការយោគយល់និងគោរពគ្នាទៅវិញទៅមក។ ម្យ៉ាងទៀត លោកនៅតែបើកចិត្តទទួលការពិភាក្សា ឬសំណូមពរពីបងប្អូនគ្រប់រូបជានិច្ច។ អរគុណបងប្អូនដែលបានចំណាយពេលអានសារនេះ៕ អត្ថបទ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


